បាល់ទាត់

ជារី ចន្ថាប៊ីនកំពុងពិភាក្សាបន្តកុងត្រាថ្មី​ជាមួយ Perak ស្រប​ពេល​ក្លិប​លីគ​កំពូលថៃទាក់​ទង

ខ្សែ​បម្រើ​ជម្រើស​ជាតិ​កម្ពុជា​កីឡាករ ជារី ចន្ថាប៊ីន​ពេល​នេះ​កំពុង​ពិភាក្សា​បន្ត​កុងត្រា​ជាមួយក្លិប​លីគ​កំពូលម៉ាឡេស៊ី Perak TBG មួយរដូវ​កាល​ទៀត​បន្ទាប់​ពី​ការ​ប្រកួត​ប្រជែង​ក្នុង​ CIMB Malaysian Super League រដូវ​កាល​២០២០​បាន​បញ្ចប់​ទៅ​ហើយ​ក្ដី។

កុងត្រា​របស់​ចន្ថាប៊ីន​ជាមួយ Perak នៅ​សល់​មួយ​ខែ​ទៀតតែ​យ៉ាងណា! ទាំង​ភាគីកីឡាករ​និង​ក្លិបកំពុង​ចចារកុងត្រា​ថ្មី។ ឆ្លើយឆ្លង​ជាសារអេឡិចត្រូនិកជាមួយ​អ្នក​ព័ត៌មាន​របស់​ VEHA Media ខ្សែ​បម្រើជម្រើស​ជាតិ​កម្ពុជារូបនេះ​បាន​និយាយថា៖”កុងត្រារបស់​ខ្ញុំជាមួយ Perak នៅ​សល់​មួយខែ​ទៀត ហើយ​ពេល​នេះខ្ញុំ​កំពុងពិភាក្សាបន្ត​កុងត្រាថ្មី”។

“ខ្ញុំកំពុង​គិតនៅ​ឡើយ! ប្រសិន​បើ​ការ​ពិភាក្សា​ដំណើរ​ការ​យ៉ាង​រលូន​នោះ​នឹង​បន្ត​លេង​នៅ​ម៉ាឡេស៊ី ប៉ុន្តែ​ពេល​នេះ​ខ្ញុំកំពុងគិត​យក​ជម្រើស​ល្អបំផុត​សម្រាប់​ខ្ញុំ​និង​គ្រួសារ”។

“មានក្លិបមក​ពី​ថៃទាក់​ទង​មក​ដែរ ទាំង​លីគកំពូលនិង​លីគ​ទី​២ តែ​ពេល​នេះ​កំពុងគិត​ថា​តើ​វា​ល្អ​សម្រាប់​គ្រួសាររបស់​ខ្ញុំដែរ​ឬទេ។ ខ្ញុំបើកឱកាស​សម្រាប់ក្លិប​ថ្មី តែបើ​មិនប៉ះពាល់គ្រួសារ​តែ​ខ្ញុំ​នឹង​ពិចារណា”។

បន្ថែម​ពី​នេះកីឡាករ​វ័យ២៩ឆ្នាំ​បាន​គិត​ដែរថា​​៖“បើ​មានឱកាស​ត្រឡប់​មក​លេង​នៅ​លីគ​កំពូល​កម្ពុជា​ខ្ញុំ​នឹង​ទៅ​ តែ​ពេល​នេះ​គ្រួសារ​ពិត​ជា​សំខាន់​សម្រាប់​ខ្ញុំ”។

ជារី ចន្ថាប៊ីនចំណាយ​ពេលមួយរដូវ​កាល​នៅ​ក្លិប​មាន​មូលដ្ឋានក្នុង​រដ្ឋ Perak ដោយ​បង្ហាញខ្លួន​បាន​១០​ប្រកួត​រក​បាន​មួយ​គ្រាប់​ និង​ជួយក្លិប​បាន​ចំណាត់​ថ្នាក់លេខ៤ក្នុង ​ CIMB Malaysian Super League រដូវ​កាល​២០២០​៕​

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628