កីឡាជាតិ

ពានរង្វាន់ជើងឯកកីឡាប៉េតង់និង​ប៊ូល គរុគុណ ចាប់​ផ្ដើមចុង​សប្ដាហ៍​នេះហើយ

សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជាបានរៀបចំសេចក្ដីប្រកាសព័ត៌មានជាផ្លូវការ ការប្រកួតពានរង្វាន់ « គរុគុណ ឆ្នាំ២០២០ លើកទី១» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់
របស់ឯកឧត្ដម ស សុខា ប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា។

ឯកឧត្តម ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជាបានបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាប៉េតង់ «គរុគុណ» លើកទី១ ឆ្នាំ២០២០នេះត្រូវបានប្រារព្ធធ្វើឡើងក្នុងគោលបំណងរម្លឹកនូវគុណូបការៈដ៏ធំធេងជូនដល់សម្តេចក្រឡា ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលជាប្រធានកិត្តិយសសហព័ន្ធ និងសម្តេចវិបុលបញ្ញា សុខ អាន ជាប្រធាន ព្រមទាំងអតីតថ្នាក់ដឹកនាំជាច្រើនរូបទៀត ដែលបានលះបង់នូវកម្លាំងកាយចិត្ត និងពេលវេលាដ៏មានតម្លៃ ខិតខំប្រឹងប្រែងដឹកនាំកីឡាប៊ូល និងប៉េតង់កម្ពុជា រហូតទទួលបានភាពល្បីល្បាញ និងការកោតសរសើរទាំងថ្នាក់ជាតិ និងពិភពលោក។

បច្ចុប្បន្ន ប៊ូល និងប៉េតង់ ជាកីឡាមួយប្រភេទ ដែលទទួលបានការចាប់អារម្មណ៍ និងការគាំទ្រពីសាធារណៈ គ្រប់ស្រទាប់វណ្ណៈ ព្រមទាំងមានសក្តានុពលក្នុងការដណ្តើមយកនូវមេដាយជូនជាតិមាតុភូមិ ដែលនេះទទួលបានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល ដែលមានក្រសួងអប់រំ យុវជន និងកីឡា ជាសេនាធិការ អង្គការសង្គមកីឡា សប្បុរសជន និងដៃគូអភិវឌ្ឍន៍វិស័យកីឡានេះផងដែរ។

កម្មវិធីនេះមានការចូលរួមពី ១៦រាជធានី-ខេត្តជាសមាជិករបស់សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា និងមានសមាគម-ក្លិបចូលរួមចំនួន ៥៥ ដែលមាន ប្រតិភូ គ្រូបង្វឹក អត្តពលិក សរុបចំនួន៤៧៨នាក់ ហើយវិញ្ញាសានិមួយៗរួមមាន÷
១. បុរស(ពានធំ): ៤១ ក្រុម
២. នារី: ១៦ ក្រុម
៣. យុវជន១៨ឆ្នាំចុះ: ១៨ក្រុម
៤. យុវនារី១៨ឆ្នាំចុះ: ១០ ក្រុម
៥. វ័យចាស់: ៨ ក្រុម
៦. យុវជន១៥ឆ្នាំចុះ: ២២ ក្រុម
៧. យុវនារី១៥ឆ្នាំចុះ: ១៦ ក្រុម
៨. (សមាគម)

កម្មវិធីប្រកួតនឹងប្រពឹ្រត្តទៅនៅថ្ងៃទី ០៦ ដល់ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២០ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628