បាល់ទាត់

ជម្រះ World Cup ពូល C: Srecko Katanec បង្ហាញបញ្ជីឈ្មោះជម្រើស​ជាតិ​អ៊ីរ៉ាក់ត្រៀមបោះជំរំហ្វឹកហាត់

គ្រូប​ង្វឹក​ជម្រើស​ជាតិ​អ៊ីរ៉ាក់​លោក Srecko Katanecបាន​កោះ​ហៅ​កីឡាករ​២៤​នាក់​បោះ​ជំរំហ្វឹកហាត់​រយៈ​ពេល​១០​ថ្ងៃ​នៅ​ទីក្រុង​ឌូបៃ​សប្ដាហ៍​ក្រោយ​ហើយ។

ការ​ទទួល​បន្ទុក​របស់​លោក Katanec គឺ​នឹង​ធ្វើ​ការ​ហ្វឹកហាត់​នៅ​ទីក្រុងបាដាដមុន​ពេល​ធ្វើ​ដំណើ​ទៅ​ឌូបៃនៅ​ថ្ងៃ​ច័ន្ទ ដែល​ការ​បោះជំរំនេះ​គឺ​ដើម្បី​ត្រៀម​ធ្វើ​ការ​ប្រកួតមិត្តភាព​ជាមួយ​ជម្រើស​ជាតិ​ហ្សកដានីនៅ​ថ្ងៃ​ទី​១២​ខែ​វិច្ឆិកា និង​ជម្រើស​ជាតិ​អ៊ូសបេគីស្ថាន ៥ថ្ងៃ​បន្ទាប់។ ក្រុមជម្រើស​ជាតិ​អ៊ីរ៉ាក់​ធ្វើ​ការ​បោះជំរំហ្វឹកហាត់​នេះ​ក៏​ដើម្បី​ត្រៀម​ខ្លួន​ឡើង​វិញ​សម្រាប់​ការ​ប្រកួត​ជម្រុះ​ជុំ​ទី​៣ ​FIFA World Cup Qatar 2022 and AFC Asian Cup China 2023 នៅ​ឆ្នាំ​ក្រោយ​ផង​ដែរ។

ពេល​នេះ​ជម្រើស​ជាតិ​អ៊ីរ៉ាក់​កំពុងឈរ​នៅ​កំពូលតារាងពូល​C ក្នុង​វគ្គ​ជម្រុះ​តំបន់​អាស៊ី មាន​១១ពិន្ទុ​ក្រោយ​លេង​បាន​៥​ប្រកួត​ហើយ​នៅ​សល់​៣​ប្រកួត​ទៀត​ជាមួយ ហុងកុង កម្ពុជា​និង​សធារណរដ្ឋឥស្លាមអ៊ីរ៉ង់។ ខាង​ក្រោម​ជា​បញ្ជីឈ្មោះកីឡាករ​ទាំង​២៤​នាក់៖

Goalkeepers: Jalal Hassan, Fahad Talib and Mohammed Hameed;

Defenders: Alaa Mhawi, Mustafa Mohammed, Ahmad Ibrahim, Maitham Jabbar, Saad Natiq, Ali Faez, Rebin Sulaka, Dhurgham Ismail and Ali Adnan;

Midfielders: Amjad Attwan, Bashar Resan, Mohammed Ridha, Hussein Ali, Mazin Fayyadh, Mohammed Mezher, Sherif Abdul Kadhim, Humam Tariq and Ibrahim Bayesh;

Forwards: Alaa Abdul Zahra, Aymen Hussein and Mohanad Ali.

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628