បាល់ទាត់

Chiangrai United ចែកផ្លូវគ្នា​ជាមួយគ្រូបង្គោល​សញ្ជាតិ​ជប៉ុន Masami Taki

ក្រុម​ម្ចាស់​ជើង​ឯកលីគ​កំពូល​ថៃ​រដូវ​កាល​២០១៩ Chiangrai United បាន​ចែក​ផ្លូវគ្នា​ជាមួយ​គ្រូបង្វឹកសញ្ជាតិ​ជប៉ុន​លោក ​Masami Taki បន្ទាប់​ពី​គ្រូបង្វឹក​រូបនេះ​បដិសេធមិនបន្ត​កុងត្រាថ្មី ​ស្រប​ពេល​កុងត្រាចាស់​ផុត​កំណត់​នៅ​ខែ​នេះ​ហើយ។

គ្រូបង្វឹកលោក Taki បាន​មក​ដឹកនាំ Chiangrai United បន្ទាប់ពីគ្រូបង្វឹកចាស់ជួយក្លិបឈ្នះពានរង្វាន់លីគលោក Ailton Silva បានចាកចេញពីតំណែងនិង​ត្រឡប់ទៅប្រទេសកំណើតប្រេស៊ីលវិញ។ គ្រូបង្វឹកជនជាតិជប៉ុនមានភារកិច្ចក្នុងការរក្សាស្ថេរភាពនៃ​ការ​លេង​របស់​ក្លិប​ក្នុង​រដូវ​កាល​នេះ បន្ទាប់​ពី​ឆ្លង​ការ​ការ​ទិញ​កីឡាករ​ដ៏​ពិបាក​ក្នុង​ទីផ្សារដោះដូរកីឡាករ​កាល​ពី​ថ្មីៗ​នេះ។

Taki ត្រូវបានចាត់ទុកជាគ្រូបង្វឹកដែលទទួលបានការគាំទ្រនៅពេលនោះ។  Taki បានបំពេញតួនាទីយ៉ាងល្អជាមួយក្រុម ហើយ​រក្សា​ទម្រង់​លេង​ក្នុង​ក្រុម​បាន​ល្អ​ថ្វី​បើ​បាល់ទាត់​ត្រូវ​ផ្អាកដោយ​សារ COVID-19 ក្ដី ។ ទោះជាយ៉ាងណាក៏ដោយ! កុងត្រា​របស់​គាត់​រយៈ​ពេល​មួយរដូវ​កាល​ត្រូវ​បញ្ចប់​ក្នុង​ខែ​នេះ ហើយ​កុងត្រា​នេះ​គ្មានសុពលភាពជាមួយការ​ផ្អាកការ​ប្រកួត​លីគ​ដោយសារជំងឺកូវីដ១៩​នោះ​ទេ។

ពេលវេលានៃការអភិវឌ្ឍន៍របស់​ក្លិបចុងក្រោយនេះអាចនឹងបង្កការលំបាកដល់ក្រុមមាន​មូលដ្ឋាន​នៅភាគខាងជើងប្រទេស​ថៃ ព្រោះពួកគេនឹងត្រូវប្រកួតជម្រុះតាមពូលនៃពានរង្វាន់ AFC Champions League នៅចុងខែនេះ ជាមួយ FC Seoul, Beijing Guoan និង Melbourne Victory ដែលបានរៀបចំនិងផ្លាស់ប្តូរទីតាំងរួច​ហើយ​នោះ។

 

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628