បាល់ទាត់

Ronald Koeman ឆ្លើយតបទៅ​លោក Quique Setien៖ “Messi ស្រួល​គ្រប់​គ្រងសឹងអី ថាពិបាក​អីណា”

គ្រូ​បង្វឹកបច្ចុប្បន្នរបស់​ FC Barcelona លោក Ronald Koeman មិន​យល់​ស្រប​គំនិតរបស់​អតីតអ្នក​ចាត់​ការក្លិប​លោក Quique Setien ដែល​ថា Lionel Messi គឺ​ជា​កីឡាករ​ម្នាក់​ដែល​ពិបាក​គ្រប់​គ្រង។

Koeman ថែមទាំងបានបញ្ជាក់ទៀតថា Messi ងាយស្រួលគ្រប់គ្រងនិងណែនាំ។ Messi ជាកីឡាករម្នាក់ដែលតែងតែបង្ហាញ“ មហិច្ឆតា” និង“ លក្ខណៈចង់ឈ្នះ” ។ ចំណែក​លោក Quique Setien​បាន​ពិពណ៌នាតារាជម្រើស​ជាតិ​អាហ្សង់ទីន​ជា​កីឡាករ​ដ៏អស្ចារ្យ​ជាង​គេបំផុត​គ្រប់​សម័យកាល។​ ប៉ុន្តែ​កីឡាកររូបនេះចំណុច​ផ្សេង​ពី​កីឡាករ​ដទៃ​ដែល​ធ្វើ​ឲ្យ​ពិបាក​ក្នុង​គ្រប់​គ្រង។

 “នេះជាធាតុដែលត្រូវបានភ្ជាប់ទៅនឹងអត្តពលិកគ្រប់​គ្នា។ កីឡាករ​ល្អ​យ៉ាងណាក៏​ដោយ​ក៏​មាន​ចំណុច​មួយ​ដែលពិបាកយល់។ ខ្ញុំបាន​និយាយ​ប្រាប់​ Messi ប្រសិន​បើអ្នក​ចង់លឺអ្វី​ដែល​ខ្ញុំនិយាយនោះ​ គឺ​ការ​ចាក​ចេញ​របស់​ខ្ញុំ​សម្រាប់​តែ​អ្នក។ ប៉ុន្តែ Messi មិន​បាន​ឆ្លើយតប​អ្វី​នោះ​ទេ”។

Koeman ព្យាយាមអស់ពីសមត្ថភាពរក្សាទំនាក់ំទនងល្អជាមួយ Messi ក្នុងពេល​ទីផ្សារដោះដូរកីឡាករដ៏ស្មុគស្មាញកើត​ឡើង​កាល​ពី​ដើម​រដូវ​កាល បន្ទាប់ពី Messi ស្នើសុំឪ្យក្លិបដោះលែងគាត់។ ប៉ុន្តែ Koeman បានទទូចថាគាត់មិនមានការលំបាកក្នុងការគ្រប់គ្រងកីឡាករដែលត្រូវបានគេចាត់ទុកថាជាបុគ្គលក្នុងបាល់​ទាត់ល្អបំផុតនោះទេ។ មិន​យល់​ស្រប​នឹង​គំនិត​នេះ​គ្រូបង្វឹក​សញ្ជាតិហូឡង់​និយាយ​ថា៖

“ ខ្ញុំគោរពរាល់មតិទាំងអស់។ សម្រាប់ខ្ញុំ Leo គឺជាកីឡាករឆ្នើមបំផុតនៅលើពិភពលោក”។

លោកបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតដណ្តើមពានរង្វាន់ Champions League ទល់នឹង Dynamo Kiev នៅ Camp Nou ថា៖” ខ្ញុំមិនពិបាកក្នុងការដឹកនាំគាត់ទេ។ គាត់ជាប្រធានក្រុមហើយខ្ញុំនិយាយជាមួយគាត់រាល់សប្តាហ៍”។

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628