បាល់ទាត់

ក្លិប Sarawak ប្រហែលដកខ្លួន​ចេញពី​លីគ Malaysia League នៅឆ្នាំ២០២១​​ដោយសារ​ខ្វះអ្នក​ទ្រទ្រង់ហិរញ្ញវត្ថុ

ប្រធានសមាគមបាល់​ទាត់​រដ្ឋសារ៉ាវ៉ាក់( Sarawak Football Association (FAS) លោក Datuk Posa Majais បាន​សង្កត់​ធ្ងន់ថា ក្រុមរបស់​គាត់​អាច​នឹង​ត្រូវ​ដកខ្លួន​ចេញ​ពី​ពាន​រង្វាន់លីគកំពូលម៉ាឡេស៊ី​នៅ​រដូវ​កាល​ក្រោយ។

ការសម្រេចចិត្តត្រូវធ្វើឡើង បន្ទាប់ពីរកឃើញថាពួកគេកំពុងប្រឈមមុខនឹងបញ្ហាហិរញ្ញវត្ថុធ្ងន់ធ្ងរហើយមិនមានប្រភពចំណូលដ៏រឹងមាំ។

លោក Datuk Posa មានប្រសាសន៍ក្នុងកាសែត Suara Sarawak. ថា៖“ ប្រហែលជាយើងនឹងដកខ្លួនចេញ ពីការបន្តប្រកួតប្រជែងក្នុងលីគកំពូលម៉ាឡេស៊ីឆ្នាំ ២០២១ ប្រសិនបើបញ្ហាហិរញ្ញវត្ថុដែលយើងកំពុងប្រឈមនៅពេលនេះនៅតែមិនទាន់រកដំណោះស្រាយ ហើយគ្មាននរណាម្នាក់មកជួយ”។

សម្ព័ន្ធបាល់ទាត់ម៉ាឡេស៊ី (MFL) កាលពីឆ្នាំមុនបានយល់ព្រមលើការដាក់ពាក្យសុំ FAS សម្រាប់ការផ្ទេរស្ថានភាពជាកម្មសិទ្ធិរបស់ក្លឹបបាល់ទាត់ Selangor United (SUFC) ទៅក្លឹបបាល់ទាត់ Sarawak United ។

សារ៉ាវ៉ាក់យូណាយធីត(Sarawak United) បាន​ឡើង​មក​បំពេញក្នុង​លីគកំពូល ដោយប្រើឈ្មោះក្រុមថាសារ៉ាវ៉ាក់យូណាយធីត និងលេងនៅលីគទី​២​ម៉ាឡេស៊ី​នៅ​ឆ្នាំ ២០២០​នេះ។​ ក្រុមទាំងបួនដែលស្ថិតក្រោមការគ្រប់គ្រងរបស់ FAM ហើយ​ជាផ្នែក​មួយរបស់ Sarawak United គឺត្រូវប្រកួតប្រជែងក្នុងលីកដែលរៀបចំដោយ FAM ។  Sarawak United II(លីគទី២ម៉ាឡេស៊ី), Sarawak United III (ពាន President’s Cup), Sarawak United IV (ពានយុវជន Youth Cup) និង Sarawak United (ពានបាល់ទាត់ក្នុងសាល FAM Futsal League) ។

ប្រសិន​បើ​ FAM ដក​ពួក​គេ​ចេញ ក្រុម​ទាំងអស់​នេះ​ក៏​មិន​អាច​លេង​គ្រប់​ពាន​រង្វាន់​ដែល​រៀប​ចំ​ដោយសមាគមបាល់​ទាត់​ម៉ាឡេស៊ី​និង​សម្ព័ន្ធបាល់ទាត់ម៉ាឡេស៊ី (MFL)​នោះ​ដែរ៕

 

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628