បាល់ទាត់

SOLTILO Angkor​ FC តែងតាំង​គ្រូប​ង្វឹក​ថ្មី​កាន់អាជ្ញាប័ណ្ឌ UEFA A licence

ក្លិប​បាល់​ទាត់​មានមូលដ្ឋាន​នៅ​ខេត្ត​សៀមរាប SOLTILO Angkor​ FC បាន​ប្រកាសតែងតាំង​លោក ​Darren Pomroy​ (Charlie) ជា​គ្រូ​បង្វឹក​ថ្មី​សម្រាប់​ដឹកនាំ​ក្លិប​ប្រកួត​ប្រជែង​ពានរង្វាន់ Metfone Cambodian League រដូវ​កាល​២០២១និង​ពាន​រង្វាន់​សម្ដេច​ហ៊ុន សែន។

Darren Pomroy​ ជាជនជាតិអង់គ្លេសហើយ​លោកជា​គ្រូ​បង្វឹកកាន់​អាជ្ញាប័ណ្ឌកម្រិត A របស់​សហព័ន្ធកីឡាបាល់​ទាត់​ទ្វីបអឺរ៉ុប( UEFA A licence)។ កំឡុង​ពេល​ចុះ​កុងត្រា​ឡើង​កាន់​តំណែង​គ្រូ​បង្វឹក​នេះ បុរស​សញ្ជាតិ​អង់គ្លេស​និយាយ​ថា៖” ខ្ញុំ​ពិត​ជា​រីករាយ​ក្រៃលែង​ក្នុង​ការត្រឡប់ មកកាន់ SOLTILO វិញ​។ បេះដូង​ខ្ញុំ​នៅតែផ្សារភ្ជាប់ជាមួយក្លិប​ជារៀងរហូត”។

“ខ្ញុំ​ចង់អរគុណទៅកាន់លោក Kento សម្រាប់​ការ​ងារដែលលោកបានធ្វើនិងបណ្ដុះបណ្តាល​រហូតមក។ នៅទីនេះមានកីឡាករវ័យក្មេងជាច្រើន ដែលមានសមត្ថភាពនិងសុពលភាព​នៅការយកជ័យ​ជំនះនា​ពេល​អនាគត។ ខ្ញុំ​នឹងប្រឹងប្រែង​អោយអស់ពីសមត្ថភាពរបស់ខ្ញុំ ដើម្បីជួយពួកគេ​ឱ្យជោគជ័យនិងឈ្ពោះទៅគោលដៅដែលយើងរំពឹងទុក”។

មែន​ទែនទៅ! Darren Pomroy​ ធ្លាប់​ដឹកនាំ​ក្លិប​មួយ​នេះ​រួច​ទៅ​ហើយ​កាល​ពីចុង​ឆ្នាំ​២០១៨​ហើយ​នៅ​ឆ្នាំ​២០១៩​លោក​ក៏​បាន​ចាក​ចេញ៕

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628