បាល់ទាត់

សាម៉ូរ៉ៃជប៉ុន​រើស​យក​ខ្សែប្រយុទ្ធតែ​២​នាក់គត់ត្រៀម​ប្រកួត​ជាមួយប៉ាណាម៉ា និង​មិកស៊ិក

ត្រៀម​លេង​មិត្តភាព​ជាមួយ​ក្រុម​ជើង​ខ្លាំង​មក​ពី​អាមេរិកខាងជើង ក្រុម​សាម៉ូរៃជប៉ុន​បាន​ជ្រើសរើស​កីឡាករ​ជម្រើស​ជាតិ​ចំនួន​២៤​នាក់​ត្រៀមទប់​ទល់​ហើយ​ក្នុង​នោះ​គ្រូបង្វឹក​ជម្រើស​ជាតិ​ជប៉ុនលោក Hajime Moriyasu ​រើស​យក​ខ្សែ​ប្រយុទ្ធចំតួតែ​២​នាក់​ប៉ុណ្ណោះ។

Soccer Football – Champions League – Group D – Liverpool v FC Midtjylland – Anfield, Liverpool, Britain – October 27, 2020 Liverpool’s Takumi Minamino in action with FC Midtjylland’s Erik Sviatchenko Pool via REUTERS/Jon Super

ក្នុង​នោះ​ Takuma Asano និង Kento Hashimoto  ត្រូវ​បាន​កោះហៅ​ខណៈ​ខ្សែ​ការពារ​វ័យចាស់ Yuto Nagatomo ក៏​មាន​ឈ្មោះ​ក្នុង​បញ្ជី​នេះ​ដែរ។ Takuma Asano  មាន​ឈ្មោះ​ក្នុង​បញ្ជី​នេះ​ដោយ​សារ​តែ Yuya Osako របួស​ជង្គង់​ពេល​លេង​ឲ្យ​ Werder Bremen ​កាល​ពី​សប្ដាហ៍​មុន​ខណៈ​ដែល Hashimoto ត្រូវ​បញ្ចូល​ឈ្មោះ​ក្នុង​បញ្ជីជម្រើស​ជាតិ​ក្រោយ​បង្ហាញទម្រង់​លេងល្អ​ពេល​លេង​ឲ្យ​ FC Rostov បន្ទាប់​ផ្ទេរ​ចេញ​ពី​ក្លិប FC Tokyo កាល​ពី​ខែ​កក្កដា។

Nagatomo មាន​ឈ្មោះ​ក្នុងបញ្ជី​ឡើង​វិញ​បន្ទាប់​ពី​ខ្សែ​ការពារ​វ័យចាស់របស់​Marseille រូបនេះ​អវត្តមានពេល​ជប៉ុន​លេង​មិត្តភាព​ជាមួយ កាម៉េរូន និង​កូដឌីវ័រដោយ​សារ​អត់មាន Fit គ្រប់​គ្រាន់។ លើក​នេះ Koki Anzai គ្មាន​ឈ្មោះ​ក្នុង​បញ្ជីលើក​នេះ​ទេ​ ទោះ​បី​ជា​ធ្លាប់​មាន​ឈ្មោះ​កាល​ពី​ខែ​មុន​ក៏ដោយ។ ជប៉ុន​នឹង​មិត្តភាពជាមួយប៉ាណាម៉ា​ក្នុង​ទីក្រុង Graz របស់​ប្រទេស​អូទ្រីស​នៅ​ថ្ងៃ​ទី​១៣​ខែ​វិច្ឆិកា មុន​ពេល​ទទួល​ក្រុម​ជម្រើស​ជាតិ​មិកស៊ិក​នៅ​កន្លែង​ដដែល​ថ្ងៃ​៤ថ្ងៃបន្ទាប់។

ពេល​នេះក្រុមរបស់​លោក Moriyasu កំពុង​ឈរ​កំពូលតារាង​ពូល F ក្នុង​ការ​ប្រកួតវគ្គ​ជម្រុះ FIFA World Cup Qatar 2022 and AFC Asian Cup China 2023,​ដោយ​លើស​ក្រុមសាធារណរដ្ឋគៀហ្ស៊ីស្ថាន​៤​ពិន្ទុ​ហើយ​លេង​តិច​ជាង​គេ​ប្រកួត​ទាំងអស់។ខាងក្រោម​ជាបញ្ជី​ឈ្មោះជម្រើស​ជាតិ​ជប៉ុន៖

 

Goalkeepers: Eiji Kawashima (Strasbourg, France), Shuichi Gonda (Portimonense, Portugal), Daniel Schmidt Daniel (Sint-Truiden, Belgium).
Defenders: Yuto Nagatomo (Marseille, France), Maya Yoshida (Sampdoria, Italy), Hiroki Sakai (Marseille, France), Sei Muroya (Hannover, Germany), Naomichi Ueda (Cercle Brugge, Belgium), Ko Itakura (Groningen, Netherlands), Takehiro Tomiyasu (Bologna, Italy), Yukinari Sugawara (AZ, Netherlands).
Midfielders: Genki Haraguchi (Hannover, Germany), Gaku Shibasaki (Leganes, Spain), Wataru Endo (Stuttgart, Germany), Junya Ito (Genk, Belgium), Kento Hashimoto (FC Rostov, Russia), Takumi Minamino (Liverpool, England), Daichi Kamada (Frankfurt, Germany), Yuta Nakayama (PEC Zwolle, Netherlands), Koji Miyoshi (Antwerp, Belgium), Ritsu Doan (Bielefeld, Germany), Takefusa Kubo (Villarreal, Spain).
Forwards: Musashi Suzuki (Beerschot, Belgium), Takuma Asano (Partizan Belgrade, Serbia)។

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628