បាល់ទាត់

Jose Mourinho ថា​ Spurs អាច​លើក​ពាន​យ៉ាង​ងាយស្រួល​នៅ​លីគផ្សេង​ក្រៅ​ពី Premier League

គ្រូបង្វឹក​ក្រុម Tottenham លោក Jose Mourinho ជឿ​ថា​ក្លិប​នឹង​ក្លាយ​ជា​បេក្ខភាព​ប្រជែង​ពានលីគ​យ៉ាង​ងាយស្រួល​នៅ​លីគប្រទេស​ផ្សេង​ៗ​ក្នុង​តំបន់​អឺរ៉ុប ប៉ុន្តែ​ពួក​គេ​នឹង​ពិបាក​ខ្លាំង​បើ​ចង់​ឈ្នះ​ពាន Premier League របស់​អង់គ្លេស។

ខណៈពេល​នេះ​ដែល​មិន​ទាន់​មាន​ក្លិប​ណាមួយ​ក្លាយ​ជា​ក្រុមមាន​ភាគរយខ្ពស់​នៅ​ឡើយ​នោះ គោលបំណង​ឈ្នះ​ពានលីគរបស់ Tottenham គឺ​ខ្ពស់​ណាស់ ប៉ុន្តែ​លោក Jose Mourinho បាន​សង្កត់ធ្ងន់ថា​វា​ពិត​ជា​ពិបាក​ដើម្បី​ឈរ​លេខ​១​នៅ​អង់គ្លេស​ហើយ​លើក​ពាន។

“ខ្ញុំអាច​និយាយបានថាក្រុម​មួយនេះ​អាច​ជាក្រុម​ជើង​ឯក​នៅ​ប្រទេស​ដទៃទៀតនៅអឺរ៉ុប។ Premier League គឺ​ជាពានរង្វាន់​ដែល​ពិបាកជាទីបំផុតដែល​នឹង​ប្រជែង​ ពីព្រោះក្នុង​ Premier League អ្នក​​ធ្វើ​បាន​ល្អ​ក្នុង​រដូវ​កាល​មួយមែន តែ​ក៏​អាច​អាច​បាត់​ប​ង់ពិន្ទុ​ជា​ច្រើនផង​ដែរ។ ប៉ុន្តែ​ទីបញ្ចប់​ Liverpool, Man City, Chelsea, Man United, Leicester, Arsenal”។

“ដូច្នេះអ្នកអាចមានរដូវកាលដ៏ល្អមួយ តែមិនមែនជាជើងឯក។ ដូច្នេះតើយើងអាចធ្វើអ្វីបានខ្លះ? យើង​ត្រូវ​លេងឲ្យ​បាន​ល្អពី​មួយប្រកួត​ទៅ​មួយប្រកួត ហើយ​យើង​កុំខ្វល់​ជាមួយក្រុម​ដទៃ​ទៀត”។

“ខ្ញុំសន្យានឹងអ្នកថាខ្ញុំមិនបារម្ភអំពី Leicester ឬ Wolves ឬ City ឬ Liverpool ទេ។ ប្រសិនបើ Liverpool ឈ្នះវាគឺដោយសារតែ Man City ចាញ់ពិន្ទុ។ ប្រសិនបើ Leicester ឈ្នះវាគឺដោយសារតែ Wolves ធ្លាក់ពិន្ទុ”។

“ដូច្នេះខ្ញុំមិនខ្វល់ទេ! ខ្ញុំគ្រាន់តែចង់ឱ្យក្រុមលេងពីមួយប្រកួតទៅ​មួយប្រកួតឲ្យ​បាន​ល្អ ហើយ​ពេលចុងបញ្ចប់នៃរដូវកាលនេះមើលថាតើយើងនៅទីណា” ៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628