បាល់ទាត់

BG Pathum United ក្លាយ​ជា​ទន្សាយដុះស្លាប​ ក្រោយ​ទទួល​បាន Diogo និង Teerasil Dangda ព្រមគ្នា​នៅ​ជើង​ទី​២​លីគ​កំពូល​ថៃ

កាសែត​កីឡាល្បី​របស់​ថៃ​បាន​ទម្លាយ​ថា​ក្លិប ទន្សាយស្ដាយច័ន្ទ BG Pathum United នឹង​ទទួល​បាន​ខ្សែ​ប្រយុទ្ធ២​រូបគឺ Diogo Luis Santo និង Teerasil Dangda ព្រមជាមួយគ្នា​សម្រាប់​ជួយក្លិប​នៅ​ជើង​ទី​២​លីគ​កំពូល​ថៃ​រដូវ​កាល​២០២០/២០២១នេះ។

វេបសាយ SMMSport  បាន​ទម្លាយបែប​នេះ” គ្រូបង្វឹក​របស់ក្រុម BG បានប្រកាស​ថា កីឡាករ​ទាំងពីររូបនេះ​បាន​ចុះ​កុងត្រា​​ ‘ done a deal ‘រួច​ទៅ​ហើយ​នៅ​តែ​ការ​ធ្វើ​ដំណើរ​មក​ទីក្រុង​បាងកកប៉ុណ្ណោះ”។

តាម​ប្រភព​ខាង​លើ Diogo បាន​មក​ចូល​រួម​ជាមួយ BG Pathum United  នៅក្នុង​ខែ​ធ្នូ ខណៈ​ដែល Teerasil Dangda នឹង​ត្រឡប់​មក​វិញ​បន្ទាប់​ពី​ការ​ប្រកួត​ប្រជែងក្នុង​លីគ​កំពូល​ជប៉ុន បញ្ចប់​ហើយ​ខ្លួន​នឹង​អស់​កុងត្រា​ជាមួយ​Shimizu S Pulse ផង​ដែរ។ ជាការ​ពិត​ណាស់! ប្រសិន​បើខ្សែប្រយុទ្ធ២រូបនេះពិត​ជា​មាន​គុណភាព​ដែល​ធ្វើ​ឲ្យ​អ្នក​គាំទ្របាល់​ទាត់​នៅ​អាស៊ាន​ភ្ញាក់ផ្អើល​ក្នុង​ការ​ចាប់​ដៃគូរក្នុងតំបន់​ប្រយុទ្ធ ហើយ​លីគ​ថៃ​និង​កាន់​តែ​ល្អ​មើល​ជាង​មុន។

BG Pathum United កំពុងតែ​រៀប​ចំក្រុម​សម្រាប់​លេង​ពាន AFC Champions League 2021 ស្រប​ពេល​នេះពួក​គេកំពុងមាន​តំណែង​មួយ​ខ្ពស់​ដាច់​គេ​ក្នុង​តារាង​លីគ​កំពូល​ថៃ។

បញ្ជាក់ត្រង់​នេះ​បន្តិច! សម្រាប់បេក្ខភាព​លេង​ AFC Champions League របស់​ប្រទេស​ថៃ​គឺ​គេ​យក​ក្រុម​ដេល​ឈរ​កំពូលតារាង​លីគ​ក្រោយ​ពេល​បញ្ចប់​ជើង​ទី​១ហើយ BG Pathum United ទទួល​បាន​ពិន្ទុសរុប ២៩ ក្រោយ​លេង​បាន​១១​ប្រកួត​ហើយ​ពួក​គេ​នៅ​សល់​តែ​បួន​ប្រកួត​ក្នុង​ដៃ​ទៀតប៉ុណ្ណោះ៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628