បាល់ទាត់

ក្រោយជួយ Viettel FC លើក​ពាន V- League គ្រូបង្វឹក Truong Viet Hoang ថា​មិនឲ្យ​វៀតណាមខ្មាសគេលើឆាកបាល់​ទាត់​ទ្វីបអាស៊ី

អ្នកគាំទ្របាល់​ទាត់​វៀតណាម​មានកង្វល់​ថា​ Viettel មិន​មាន​បទពិសោធន៍​គ្រប់គ្រាន់​ក្នុង​ការ​លេងលើ​ឆាក​ពាន​រង្វាន់​លំដាប់​អាស៊ី AFC Champions League  ​ហើយជាការ​ឆ្លើយតប​លោក​ Truong Viet Hoang បាន​បញ្ជាក់​អំពី​ការ​ប្ដេជ្ញាចិត្ត​ក្នុង​ការ​លេង​ក្នុង​ពាន​ដ៏ធំមួយនេះ។

ក្នុង​រដូវ​កាល​២០២០​នេះ ក្លិប ​Viettel ​ពិត​ជា​ធ្វើ​បាន​ល្អមែន​ទែន។ ក្រោយ​តំឡើង​មក​លេង​ V- League 1 បាន​ឆ្នាំ​ក្លិប​មាន​ម្ចាស់​ជាមេបញ្ជាការយោធា បាន​ឈ្នះ​ពាន។ នៅ​ជើង​ទី​២​ឆ្នាំ២០២០​នេះ​ Viettel ឈ្នះ​ដល់​ទៅ​៦​ប្រកួត​ជាប់​គ្នា​ហើយ​ស្មើ​មួយ​ប្រកួត​ទល់​នឹង​ក្លិប​ជើងខ្លាំង​និង​ជា​ម្ចាស់​ជើងឯករដូវកាល​មុន Hanoi FC។

ក្រោយ​លើក​ពានលីគ​កំពូល​វៀតណាម​ហើយ! Viettel នឹង​ក្លាយ​ជា​ក្រុម​តំណាង​ឲ្យ​វៀតណាមលេងពាន AFC Champions League រដូវ​កាល​២០២១។ បែបណាក្ដី! Viettel គ្មាន​បទពិសោធន៍លេង​ពានធំ​ជាង​គេ​បំផុត​លំដាប់​អាស៊ី​នេះ​នៅ​ឡើយ ហើយ​អ្នក​គាំទ្របាល់​ទាត់​វៀតណាមមាន​ការ​ព្រួយបារម្ភ​ថា ក្លិប​មួយនេះ​មិន​អាច​ប្រកួត​ប្រជែង​បាន​សមរម្យ។ មនុស្សជា​ច្រើន​បាន​គិត​បែបនេះ​ទៅ​វិញ​ថា​បើ​ Hanoi ទៅ​លេង​វិញ​បែប​ជួយបាល់​ទាត់​វៀតណាម​បាន​ច្រើន​ជាង​មើល​ទៅ។

ជាការ​ឆ្លើយតប! លោក Truong Viet Hoang បញ្ជាក់​ពេល​ធ្វើ​ពិធីលើកពាន​V-League 2020៖ « ឆ្នាំក្រោយ  Viettel នឹង​ចូល​រួមលេង​ក្នុង​ AFC Champions League ។ ខ្ញុំនឹង​ព្យាយាមចូល​រួមជាមួយក្រុម​ហើយ​ខ្ញុំ​នឹង​នាំ​ឲ្យ​ Viettel លេង​បាន​ល្អ។  Viettel នឹង​មិន​ឲ្យ​បាល់​ទាត់​វៀតណាម​ខ្មាសគេ​ក្នុង​ឆាកអាស៊ី​នោះ​ទេ”។

Viettel លេង​ពាន AFC champions League វគ្គ​ជម្រុះ​ក្នុង​ពូល​ឆ្នាំ២០២១ ក្រោយ​ឈ្នះ​ជើង​ឯក V- League ខណៈ​ដែល  Hanoi និង​ Saigon នឹង​លេង​ពាន AFCm Cup៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628