បាល់ទាត់

សហព័ន្ធកីឡាបាល​ទាត់​កម្ពុជាសម្រេច​ពិន័យក្លិប​ភ្នំពេញ​ក្រោន​ប្រកួត​គ្មានអ្នកមើល​២​ប្រកួតនិង​លុយ​២លានរៀល

សហព័ន្ធកីឡាបាល់​ទាត់​កម្ពុជា​បាន​ចេញ​សេច​ក្ដី​ប្រកាស​ពី​ការ​ពិន័យ​នានា ដែល​បន្សល់​ទុក​កាល​ពី​រដូវ​កាល​២០២០​ក្នុងពាន​រង្វាន់ Metfone Cambodian League ខណៈ​ក្លិប​ភ្នំពេញក្រោនត្រូវ​ពិន័យ​ជា​លុយ​២លាន​រៀល ​និង​លេង​ក្នុង​ដី​ខ្លួន​ឯង​មិនឲ្យ​អ្នក​ទស្សនាចូល​មើល​ ២​ប្រកួត​ប្រកួតពី​បទ​មិន​អាច​ទទួលខុសត្រូវ​លើ​អ្នក​គាំទ្រ​របស់ខ្លួន​រត់​ចូល​ទីលាន។

តាម​រយៈលិខិតចុះថ្ងៃ​ទី១១ខែវិច្ឆិកាឆ្នាំ២០២០ ​របស់​សហព័ន្ធកីឡាបាល់​ទាត់​កម្ពុជា ក្លិប​ភ្នំពេញក្រោនត្រូវពិន័យ​ជា​លុយ​២លាន​រៀល ​និង​លេង​ក្នុង​ដី​ខ្លួន​ឯង​មិនឲ្យ​អ្នក​ទស្សនា​ចូល​មើល​២​ប្រកួតដែល​យោត​តាម​ប្រការ ៧​ពិរុទ្ធភាព និងប្រការ៦៧ ” ទំនួលខុសត្រូវរបស់​ទស្សនិជន​នៃ​ក្រមវិន័យរបស់​សហព័ន្ធកីឡាបាល់​ទាត់​កម្ពុជា ដែលមានពិន័យនេះ​លើ​ករណី ពីបទអសន្ថិសុខអំឡុង​ពេល​ខ្លួនធ្វើ​ម្ចាស់​ផ្ទះក្នុងការ​ប្រកួត​គឺ​មាន​ការ​គប់​កាំជ្រួចផ្សែងចូលទីលាន អ្នក​គាំទ្រ​រត់ចូលទីលានសំដៅរកអាជ្ញាកណ្ដាល ថែមទាំងជេរប្រមាថ និង​ធាក់ទ្វាបន្ទប់អាជ្ញាកណ្ដាលសម្រាប់​ធ្វើការ​ជា​ច្រើន​ដង និង​ស្រែកគំរាមចាំវាយពេលអាជ្ញាកណ្ដាលចេញ​ពី​កីឡដ្ឋាន។

ក្លិប​ភ្នំពេញ​ក្រោន​​ក៏​មាន​សិទ្ធិដាក់ន​ពាក្យបណ្ដឹង​ឧទ្ធរណ៍​​៥​ថ្ងៃ​ក្រោយ​ចេញ​សេចក្ដី​ប្រកាស​នេះ។​បើ​ពុំមានបណ្ដឹង​ទេ!​សេច​ក្ដី​ប្រកាស​នេះ​នឹង​ទុក​ជា​ធរមាន៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628