បាល់ទាត់

សហព័ន្ធកីឡាបាល់​ទាត់កម្ពុជាសម្រេច​ពិន័យបុគ្គល៣​រូបក្នុងករណីចម្រូងចម្រាសជំនួបភ្នំពេញ​ក្រោននិង​បឹង​កេត​ថ្ងៃបិទរដូវកាល២០២០

សហព័ន្ធកីឡាបាល់​ទាតត់កម្ពុជា​បាន​ចេញ​សេច​ក្ដី​ប្រកាសពី​ការ​ពិន័យបុគ្គល៣​រូបក្នុងករណី​ចម្រូងចម្រាសអំឡុង​ការ​ប្រកួត​បិទរដូវ​កាល​២០២០រវាង​ភ្នំពេញ​ក្រោន និង​បឹង​កេត​ខណៈកីឡាកភ្នំពេញ​ក្រោន Paulo Victor, អ្នក​ចាត់ការ​ក្លិប​បឹង​កេត លោក បែ មករា និង​គ្រូ​ជំនួយក្លិប​បឹង​កេត​លោក លី រ៉ាវី។

កីឡាកររបស់​ភ្នំពេញ​ក្រោន (អតីត)​Paulo Victor ត្រូវ​សហព័ន្ធកីឡាបាល់​ទាត់​កម្ពុជាពិន័យមិន​ឲ្យ​ចូល​រួម​ប្រកួតក្នុងពាន​រង្វាន់ Metfone Cambodian League រដូវ​កាល​២០២១​ចំនួន​៥​ប្រកួត​និង​ពិន័យជាប្រាក់ ៦០ម៉ឺនរៀល ពីបទប្រឆាំងការសម្រេច​ចិត្ត​របស់​មន្រ្តីការ​ប្រកួត និង​ចូលរយម​ជម្លោះវាយតប។ យោង​តាម​ប្រការ៤៨ ឥរិយាបថមិនសមរម្យចំពោះគូប្រកួត ត្រង់ចំណុច​១​ប្រការ៤៩ ឥរិយាបថមិនសមរម្យចំពោះមន្ត្រីការ​ប្រកួត ត្រង់​ចំណុច​១ ប្រការ​៥៩  ការ​គំរាមកំហែង ប្រការ៦០​ ការ​បង្ខិតប​ង្ខំ នៃក្រមវិន័យរបស់​សហព័ន្ធកីឡាបាល់​ទាត់​កម្ពុជា។

លោក បែ មករា ត្រូវព្យួរមិន​ឲ្យ​ចូល​រួម​ប្រកួតពាន​រង្វាន់ Metfone Cambodian League រដូវ​កាល​២០២១ ចំនួន​៣​ខែ​(គិតចាប់​ពីថ្ងៃបើករដូវកាលប្រកួត) និង​ពិន័យជាប្រាក់៥០ម៉ឺនរៀល​ពី​បទជម្លោះវាយតប​លើ​គូប្រកួត។ ការ​ពិន័យនេះ​យោង​តាម​ ប្រការ៤៨ ឥរិយាបថមិនសមរម្យ​លើ​គូប្រកួត ត្រង់ចំណុច១ ​និង​ចំណុច​២ និង​ប្រការ​៥០ ការ​វាយតប​គ្នា ត្រង់ចំណុច​១ នៃ​ក្រមវិន័យរបស់​សហព័ន្ធកីឡាបាល់​ទាត់​កម្ពុជា។

លោក លី រ៉ាវី រាប់ពីខាងឆ្វេងទី២

លោក លី រ៉ាវី រាប់ពីខាងឆ្វេងទី២

លោក លី រ៉ាវី គ្រូជំនួយរបស់​ក្លិប​បឹង​កេត ត្រូវព្យួរមិន​ឲ្យ​ចូល​រួម​ប្រកួតពាន​រង្វាន់ Metfone Cambodian League រដូវ​កាល​២០២១ ចំនួន​៣​ខែ​(គិតចាប់​ពីថ្ងៃបើករដូវកាលប្រកួត) និង​ពិន័យជាប្រាក់៥០ម៉ឺនរៀល​ពី​បទជម្លោះវាយតប​លើ​គូប្រកួត។ ការ​ពិន័យនេះ​យោង​តាម​ ប្រការ៤៨ ឥរិយាបថមិនសមរម្យ​លើ​គូប្រកួត ត្រង់ចំណុច១ ​និង​ចំណុច​២ និង​ប្រការ​៥០ ការ​វាយតប​គ្នា ត្រង់ចំណុច​១ នៃ​ក្រមវិន័យរបស់​សហព័ន្ធកីឡាបាល់​ទាត់​កម្ពុជា។

បុគ្គលទាំងបី​មាន​សិទ្ធិដាក់​ពាក្យ​បណ្ដឹងឧទ្ធរណ៍​លើការ​ពិន័យ​ទាំង​នេះ​ក្នុង​រយៈ​ពេល​៥​ថ្ងៃ​ក្រោយ​ចេញ​សេច​ក្ដី​សម្រេច​នេះ។ បើ​ពុំមានបណ្ដឹងឧទ្ធរណ៍​ទេ​នោះ ការ​ពិន័យ​នេះ​នឹង​ចូល​ជា​ធរមាន៕

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628