បាល់ទាត់

បាល់​ទាត់​អាស៊ី៖ ជម្រើស​ជាតិ​នានាដំឡើងសាច់ដុំដាក់គ្នាលក្ខខណៈមិត្តភាពក្នុង​ថ្ងៃ FIFA Day ខណៈនៅអាស៊ានមាន​តែ​ថៃមួយប៉ុណ្ណោះ

កូឡាឡាំពួរ៖ ក្រុមជម្រើសជាតិជាច្រើននៅទ្វីបអាស៊ីនឹងចាប់ផ្តើមធ្វើសកម្មភាពប្រកួតមិត្តភាពនាពេលខាងមុខនេះ ខណៈដែលពួកគេបានចាប់ផ្តើមត្រៀមសម្រាប់ការបន្តការប្រកួតជម្រុះអាស៊ីសម្រាប់ព្រឹត្តិការណ៍ FIFA World Cup Qatar 2022 និង AFC Asian Cup China 2023 ។

ទីក្រុងអ្នក​មានឌូបៃនឹងធ្វើជាម្ចាស់ផ្ទះនៃការប្រកួតបីគូក្នុងថ្ងៃព្រហស្បតិ៍។ អេមីរ៉ាតអារ៉ាប់រួម នឹងប្រកួតជាមួយតាហ្ស៊ីគីស្ថាន ខណៈអ៊ីរ៉ាក់ប្រកួតទល់នឹងហ្សកដានី ហើយបារ៉ែនលេងទល់នឹងលីបង់ ខណៈទីក្រុង Sharjah ជាទីក្រុងមួយទៀតរបស់ប្រទេស អេមីរ៉ាតអារ៉ាប់រួម នឹង​ធ្វើ​ជាទីកន្លែង​ប្រកួតរវាងស៊ីរី​ស្វាគមជម្រើស​ជាតិអ៊ូសបេគីស្ថាន។ ការប្រកួតមិត្តភាពផ្សេងទៀតនៅថ្ងៃព្រហស្បតិ៍នេះដែរ សាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ត្រូវលេង​ទល់នឹងជម្រើស​ជាតិ​មក​ពី​អឺរ៉ុប បូស្នីនិងហេហ្សេហ្គូវីណានៅពហុកីឡដ្ឋាន Asim Ferhatovic Hase Olympic Stadium ក្នុងទីក្រុង Sarajevo។

នៅថ្ងៃសុក្រ ក្រុមយក្សអាស៊ីពីរកំពុងពុះកញ្ជ្រោលប្រយុទ្ធនឹងក្រុមជម្រើស​ជាតិ​មក​ពីអាមេរិកកណ្តាលនៅប្រទេសអូទ្រីស។ ជប៉ុនលេង​ទល់ប៉ាណាម៉ា ខណៈដែលក្រុមម្ចាស់ជើងឯក AFC Asian Cup UAE 2019 កាតាប្រឈមមុខជាមួយនឹងកូស្តារីកា។

ម្ចាស់ពានរង្វាន់ AFC Asian Cup បីសម័យកាលនៃប្រទេសអារ៉ាប់ប៊ីសាអូឌីត នឹងត្រូវធ្វើសកម្មភាពនៅថ្ងៃអាទិត្យនេះដោយស្វាគមន៍ជម្រើស​ជាតិ​ចាម៉ៃកា ក្នុងទីក្រុងរីយ៉ាដ ស្របពេលដែលជម្រើស​ជាតិ​កូរ៉េខាងត្បូង ជួបប្រកួតជាមួយប្រទេសម៉ិកស៊ីកូ នៅប្រទេសអូទ្រីសនៅថ្ងៃដដែលនោះ។ ទីក្រុងឌូបៃនឹងត្រូវធ្វើជាម្ចាស់ផ្ទះម្តងទៀតនៅថ្ងៃចន្ទនេះ ខណៈដែលអេមីរ៉ាតអារ៉ាប់រួមត្រូវប្រឈមនឹងបារ៉ែន និងហ្ស៊កដានីដែលនឹងត្រូវតទល់នឹងប្រទេសស៊ីរី។

ថ្ងៃបន្តបន្ទាប់ទៀត!​យើងនឹងឃើញការប្រកួតរវាងអារ៉ាប៊ីសាអ៊ូឌីតទល់នឹងចាម៉ៃកា ក្នុងក្រុងរីយ៉ាដ ស្របពេលដែលក្រុមជើងឯកអាស៊ី AFC Asian Cup ៤ សម័យកាលជប៉ុនត្រូវជួបម៉ិកស៊ិក និងកាតាការប្រកួតទល់នឹងសាធារណរដ្ឋកូរ៉េ ដោយការប្រកួតទាំងពីរត្រូវធ្វើឡើងនៅប្រទេសអូទ្រីស។ ចំណែក​នៅ​អាស៊ានជម្រើស​ជាតិ​ថៃ​នឹង​ត្រូវ​លេង​ត​ទល់​ជាមួយ​ក្រុម​តារាចម្រុះ​មក​ពី​លីគ​កំពូល​ថៃ​ហើយ​ប្រទេស​ដទៃ​ទៀត​នៅ​អាស៊ាន​គ្មានសកម្មភាប​នោះ​ទេគឺ​មាន​តែ​ការ​ហ្វឹកហាត់​បន្តិច​បន្តួច​ប៉ុណ្ណោះ។

ការប្រកួត៖

ថ្ងៃព្រហស្បតិ៍ៈអេមីរ៉ាតអារ៉ាប់រួម និងតាហ្ស៊ីគីស្ថាន អ៊ីរ៉ាក់ទល់នឹងហ្ស៊កដានី, ស៊ីរីជាមួយអ៊ូបេគីស្ថាន, បារ៉ែនទល់នឹងលីបង់, បូស្នៀនិងហឺហ្សេហ្គូវីណាទល់នឹងអ៊ីរ៉ង់។
ថ្ងៃសុក្រ៖ ជប៉ុននិងប៉ាណាម៉ា, កាតា vs កូស្តារីកា។
ថ្ងៃសៅរ៍៖ អារ៉ាប៊ីសាអូឌីតនិងហ្សាម៉ាអ៊ីក។
ថ្ងៃអាទិត្យ៖ សាធារណរដ្ឋកូរ៉េ vs ម៉ិកស៊ិក។
ថ្ងៃច័ន្ទ៖ ហ្ស៊កដានីនិងស៊ីរី, អេមីរ៉ាតអារ៉ាប់រួមនិងបារ៉ែន។
ថ្ងៃអង្គារៈអារ៉ាប៊ីសាអូឌីត vs ចាម៉ាកា, ជប៉ុន vs ម៉ិចស៊ិកូ, កាតា vs សាធារណរដ្ឋកូរ៉េ។

រូបថត៖ សមាគមកីឡាបាល់ទាត់អេមីរ៉ាតអារ៉ាប់រួម

ប្រភព៖ AFC

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628