បាល់ទាត់

Aubameyang បង្ហាញការ​ខកចិត្តក្រោយជម្រើស​ជាតិ​កាបុងត្រូវម្ចាស់​ផ្ទះហ្គាំបៀ​ទុក​ចោលនៅ​ព្រលានយន្តហោះ៦ម៉ោង

តារាបាល់​ទាត់​របស់​ក្រុមកាំភ្លើងធំ Arsenal កីឡាករ Pierre-Emerick Aubameyang បាន​បង្ហាញ​ការ​ខកចិត្ត​បន្ទាប់​ពី​ពួក​គេ​ត្រូវ​បាន​ក្រុម​ម្ចាស់​ផ្ទះមិន​យក​ចិត្ត​ទុក​ដាក់​ពេល​ដែល​ជម្រើស​ជាតិ​កាបុង​ធ្វើ​ដំណើរ​ទៅ​ប្រកួត​ជម្រុះ​ពាន​រង្វាន់ជើងឯកទ្វីបអាហ្វ្រិកជាមួយ​ជម្រើស​ជាតិ​ហ្គាំបៀកាល​ពី​ម្សិលមិញ។

Aubameyang និង​មិត្តរួម​ក្រុមរបស់​គាត់​ត្រូវ​លេង​ជាមួយជម្រើស​ជាតិ​ហ្គាំបៀ​ក្នុង​វគ្គ​ជម្រុះ​Africa Cup of Nation ។​ពួក​គេ​បាន​ធ្វើ​ដំណើរដោយ​ជិះយន្តហោះ​ទៅ​ប្រទេស​ហ្គាំបៀ​ខណៈ​ដែល​ពួក​គេ​ជា​ក្រុម​គូប្រជែងស្លាប់​រស់​ក្នុង​ពូល S។ ប៉ុន្តែ​ពេល​ដែល​ពួក​គេ​ធ្វើ​ដំណើរ​ទៅ​ដល់ ពួក​គេ​មិន​នឹក​ស្មាន​ថា​ត្រូវ​ដេក​នៅលើ​កម្រាលឥដ្ឋអាកាសយាន្តដ្ឋាន​ Banjul Airport ក្នុង​ប្រទេស​ហ្គាំបៀដល់​ទៅ​៦​ម៉ោង​នោះ​ទេ។

Aubameyang មិន​ត្រូវ​គេ​អនុញ្ញាតិ​ឲ្យ​ទៅ​សណ្ឋាគារដោយ​ផ្ទាល់​នោះ​ទេ​ហើយ​ត្រូវ​ដេកចាំ​រយៈពេល​៦​ម៉ោង​នៅ​ទី​នោះ។ កំឡូងពេល​នោះ​រូប​គេ​បាន​ ត្រូល​សហព័ន្ធកីឡាបាល់​ទាត់​ទ្វីបអាហ្វ្រិក​អំពី​អ្វី​ដែល​ពួក​គេ​បាន​ជួប​ប្រទះ​ហើយ​សរសេរ​ថា៖ “​ល្អ​ណាស់ CAF វា​ហាក់​ដូច​ការ​ត្រឡប់​ទៅ​ទសវត្សឆ្នាំ៩០​អីចឹង”។

ក្រោយ​មក CAF បានសង្កត់ធ្ងន់ថាការលំបាកបែបនេះបានកើតឡើងដោយសារតែមានបញ្ហារដ្ឋបាល ហើយចុងក្រោយ Aubameyang និងមិត្តភក្តិរបស់គាត់ត្រូវបានអនុញ្ញាតឱ្យចូលសណ្ឋាគារ។ សំណាង​អាក្រក់មិន​ត្រឹម​ដេក​លើ​កម្រាលឥដ្ឋនោះ​ទេ​ពួក​គេ​ថែមទាំង​ប្រកួត​ចាញ់​ម្ចាស់​ផ្ទះ​២​ទល់​១​នៅ​កីឡដ្ឋាន Mangrove Independence Stadium​ទៀតផង។ នេះ​គឺ​ជា​ការ​បរាជ័យលើកដំបូងបំផុត​របស់​ជម្រើស​ជាតិ​កាបុង​ក្នុង​វគ្គ​ជម្រុះ ពួក​គេ​ស្ថិតក្នុង​លេខ​២​នៅ​ពី​ក្រុម​ម្ចាស់​ផ្ទះហ្គាំបៀដែល​ឈរ​កំពូល​តារាង៕

 

 

 

 

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628