បាល់ទាត់

Bruno បង្ហាញមូលហេតុអត់​ផ្ទេរ​ទៅ​ Spurs ហើយ​យកឱកាសក្នុងក្ដីសុបិនផ្ទេរ​មក Man Utd

“ការពិតគឺខ្ញុំមានឱកាសទៅក្រុមផ្សេង ខ្ញុំនៅប៊ិះទៅលេងនៅ Tottenham​ទៅ​ហើយ ។ នៅរដូវក្តៅកាល​នោះ ខ្ញុំជិតស្និតជាមួយ Tottenham ជាង Manchester ទៅទៀត»នេះ​គឺ​ជា​សម្ដី​របស់​ Bruno Fernandes ទម្លាយ​អំពី​ទំនាក់ទំនង​នៃ​ការ​ផ្ទេរ​មក​ Man Utd កាល​ពីខែមករា​ឆ្នាំ២០២០។

“នៅពេលនោះ ក្លិប Sporting បានគិតថាសំណើដែល​គេ​ដាក់មកល្អ​ទាល់​តែ​សោះ ពួកគេ(Spurs) គិតថាពួកគេសមនឹងទទួលបានកីឡាករល្អ​ជាង​ខ្ញុំ​ទៅ​ទៀត។ចំណែក Sporting ចង់បានប្រាក់ច្រើន។ ពេល​នោះ​ខ្ញុំក៏មិន​ល្ងើដែរ ​តែ​ពិបាកចិត្តដែរហ្នឹង”។

“ ពីព្រោះអី? ពីព្រោះក្តីសុបិន្តមក​លេង​នៅ​ក្លិបនៅ Premier League មិន​ទាន់​មក​ដល់នៅ​ឡើយ។ ពេល​នោះ​សំណើមក​លេង​នៅ​លីគ​អង់គ្លេស​ដូជ​ជាក្លិប​ Tottenham គឺ​ជា​សំណើមួយ​គ្រាន់​បើ​ដែរ។ ប៉ុន្តែ​គ្រប់​យ៉ាងណា​គឺ​មាន​គោលបំណងរបស់​វា”។

“ ពេលនោះខ្ញុំមិនទៅ Tottenham ទេ ពីព្រោះនឹងមានអ្វីពិសេសជាង​នេះ។ ខ្ញុំហ្វឹកហាត់បណ្ដើរ​និង​លេង​បណ្ដើមហើយរង់ចាំសម្រេចក្តីសុបិន្តពីររួមគ្នាដើម្បីលេងនៅ Premier League និងសម្រាប់ក្រុម Manchester United” ។

បន្ទាប់​ពី​ផ្ទេរ​មក​លេង​នៅ Manchester United រូប​គេ​បាន​ជួយក្លិប​ទទួល​បាន​កៅអី​ UEFA Champions League ដោយ​មក​ដល់​ពេល​នេះ​បង្ហាញខ្លួន​បាន ៣៣​ប្រកួត​និង​រក​បាន​១៣​គ្រាប់​គិត​គ្រប់ពាន​រង្វាន់៕

 

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628