បាល់ទាត់

សម័យកូវីដ Man Utd បាត់​បង់​ប្រាក់​ចំណូល២០០លានផោន​ទោះ​បី​អ្នក​គាំទ្រ​អាច​ចូល​ទស្សនាវិញ​ក្នុង​រដូវ​កាល​នេះ

Man United កំពុងឈានដល់ការខាតបង់ដ៏​ច្រើនក្នុង​ប្រវត្តិសាស្រ្តរបស់ខ្លួន ដែលមានទឹកប្រាក់ជិត ២០០ លានផោនដោយសារឥទ្ធិពលរបស់ Covid-19 ។ នេះ​បើ​តាមសារព័ត៌មាន Daily Mail រាយការណ៍យោងទៅលើការវិភាគរបស់ស្ថាប័ន Vysyble ។

Man Utd on course to record losses of nearly £200m during the 2020-21  season | All Football

ទោះ​បី​ជា​ពួក​គេ​មាន​សុទិដ្ឋិនិយម​ថា​អ្នក​គាំទ្រ​ត្រឡប់​មក​ទស្សនា​វិញ​​ក្នុង​រដូវ​កាល​នេះ​ក៏​ដោយក៏ ប្រាក់ចំណូលរបស់​ពួក​គេ កំពុងធ្លាក់ចុះដែលឈានដល់ចំណុចទាបបំផុតចាប់ពីឆ្នាំ ២០១៥៖

blog_image

សរុបទៅក្លឹបនៅ Premier League ត្រូវបានគេរំពឹងថានឹងខាតបង់ទឹកប្រាក់ប្រមាណជា ១ ពាន់លានផោនដោយសារតែការប្រកួតបិទទ្វា។ ការព្យាករណ៍ត្រូវបានធ្វើឡើងដោយផ្អែកលើលទ្ធផលហិរញ្ញវត្ថុរបស់ United ពីរត្រីមាសចុងក្រោយដែលបានចេញផ្សាយកាលពីសប្តាហ៍មុន។ យោងតាមតួលេខទាំងនោះ ក្លឹបមានបំណុលសុទ្ធចំនួនឡើង ៥៦,១ លានផោន ហើយ​ពួក​គេ​ទទួលបានប្រាក់ចំណេញត្រឹម ២០,៧ លានផោនពីប្រាក់ចំណូលពីត្រីមាសទីមួយក្នុងកញ្ចប់ហិរញ្ញវត្ថុ ឆ្នាំ២០១៩ ៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628