បាល់ទាត់

Man Utd មាន​ទំនុកចិត្តថា Alex Telles​ នឹង​មាន​វត្តមាន​ក្នុង​ជំនួប​ជាមួយ ​West Bromwich Albion

ក្រុមបិសាចក្រហម Manchester United មាន​ទំនុក​ចិត្ត​ថា​ Alex Telles នឹង​មាន​វត្តមាន​ក្នុង​ជំនួប​ជាមួយក្រុម West Bromwich Albion ក្នុងពាន​រង្វាន់ Premier League នៅ​ថ្ងៃ​សៅរ៍​នេះ។

ខ្សែការពារស្លាបឆ្វេង​តេស្តិ៍វិជ្ជមាន COVID-19 ខណៈ​ដែល​រូប​គេ​កំពុងបំពេញភារកិច្ច​ជាមួយ​ជម្រើស​ជាតិ​ប្រេស៊ីល​កាល​ពី​សប្ដាហ៍​មុន។ ប៉ុន្តែ​ការ​ធ្វើ​តេស្តិ៍​ជាថ្មី​ម្ដង​ទៀត​បង្ហាញ​អវិជ្ជមាន​ហើយ Telles អាច​លេង​បាន​ទល់នឹង​ជម្រើស​ជាតិ​អ៊ុយរ៉ាហ្គាយ​កាល​ពី​ថ្ងៃ​អង្គារ៍។

លោក Ole Gunnar Solskjaer នឹង​ស្វាគមដំណឹង​ល្អ​នេះ​បន្ទាប់​ពី​ខ្សែ​ការពារ Luke Shaw ត្រូវ​នៅ​ក្រៅ​ទីលានមួយខែ​ដោយ​សារ​បញ្ហាសាច់ដុំកំភួនជើង។ សេចក្តីថ្លែងការណ៍មួយនៅលើគេហទំព័ររបស់ក្លិបបានសរសេរថា៖

« Alex Telles គួរជាជម្រើសមួយក្នុងតំបន់ការពារស្លាបឆ្វេង បន្ទាប់ពីការធ្វើតេស្តអវិជ្ជមាន COVID-19 បើទោះបីជាគាត់ទើប​តែ​ត្រឡប់មក​ពី​ទ្វីបអាមេរិកខាងត្បូង​ដើម្បី​បំពេញ​ភារកិច្ចឲ្យ​ប្រេស៊ីល​ក្នុង​ជម្រុះ World Cup ក៏​ដោយ។ វានឹងក្លាយជាការជម្រុញមួយសម្រាប់ក្លិប ប្រសិនបើគាត់អាចលេងបានដោយ Luke Shaw បានមានបញ្ហាសរសៃពួរសាច់ដុំ។ ទោះបីជា Brandon Williams ជាជម្រើសមួយផ្សេងទៀត ហើយ Axel Tuanzebe បាន​បង្ហាញខ្លួនក្លិបពេល​លេង​ជាមួយ Everton តំបន់​នោះ។ Marcos Rojo ក៏មានវត្តមានជាមួយក្រុមឈុត​U23 របស់​ក្លិប​ផង​ដែរ”៕

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628