បាល់ទាត់

លោក Park Hang Seo អំពាវនាវឲ្យក្រុមហ៊ុនកូរ៉េ​មក​វិនិយោគបាល់​ទាត់​នៅ​វៀតណាម

ក្នុង​កិច្ចសម្ភាសន៍​មួយ​ជាមួយកាសែតអនឡាញ Asia Today គ្រូបង្វឹក​ជម្រើស​ជាតិ​វៀតណាម​លោក Park Hang-Soe បាន​អំពាវនាវ​ឲ្យ​ក្រុមហ៊ុនរបស់​កូរ៉េខាងត្បូងជាច្រើន​មក​វិនិយោគ​លើ​វិស័យបាល់​ទាត់​ក្នុង​ប្រទេស​វៀតណាម។

ក្រោម​ការ​ដឹកនាំរបស់​គ្រូបង្វឹកសញ្ជាតិ​កូរ៉េរូបនេះ ជម្រើស​ជាតិ​វៀតណាម​សម្រេចបាន​ស្នាដៃ​ដ៏​អស្ចារ្យ​ដូចជា​បាន​ជើង​ឯករង AFC Asian Cup U-23 ជើងឯកពាន AFF Cup 2018 ឡើងវគ្គ​៨​ក្រុម​ចុង​ក្រោយ​ពាន Asian Cup 2019 និង​ឈ្នះ​មេដាយមាស SEA Games លើក​ទី​៣០​នៅ​ហ្វីលីពីនជាដើម។ សម្ភាសជាមួយ Asia Today លោក Park បាន​សង្កត់ធ្ងន់​អំពីភាពខ្លាំងរបស់កីឡាករ​សញ្ជាតិ​វៀតណាម​ថា៖

“ វាជាស្មារតីរបស់វៀតណាម សាមគ្គីភាព មោទនភាពជាតិ ប្រាជ្ញា និងហើយពួក​គេការប្តេជ្ញាចិត្តខ្ពស់ណាស់។ ប្រសិនបើគ្រូបង្វឹកមានគំនិតផ្តួចផ្តើម កំណត់គោលដៅត្រឹមត្រូវ កីឡាករនឹងបង្ហាញទំនុកចិត្ត ក្នុងការអនុវត្តគោលដៅដែលបានកំណត់”។

ភាពជោគជ័យរបស់គ្រូបង្វឹក Park Hang Seo ក៏បានបើកផ្លូវសម្រាប់គ្រូបង្វឹកជនជាតិកូរ៉េមកធ្វើការនៅប្រទេសវៀតណាមមិនត្រឹមតែបាល់ទាត់ប៉ុណ្ណោះទេ ប៉ុន្តែក៏មានកីឡាផ្សេងទៀតដូចជាការកីឡាបាញ់កាំភ្លើង តេក្វាន់ដូ វាយកូនហ្គោល និងកាយសម្ព័ន្ធព្រមទាំងមានក្រុមហ៊ុនកូរ៉េមកវិនិយោគឧបករណ៍កីឡាទៀតផង…។

គ្រូបង្វឹកអាយុ ៦១ ឆ្នាំរូបនេះបានចែករំលែកថា ទីផ្សារកីឡាក្នុងប្រទេសវៀតណាមគឺជាដីមានជីជាតិសម្រាប់អាជីវកម្មរបស់​ក្រុមហ៊ុនកូរ៉េជាច្រើន។ លោកបានជំរុញឱ្យក្រុមហ៊ុនអាជីវកម្មវិនិយោគលើក្រុមបាល់​ទាត់វៀតណាមមួយចំនួនដែលជួបការលំបាកផ្នែកហិរញ្ញវត្ថុ៖

“ មានក្រុមបាល់​ទាត់ដែលមានលុយច្រើន ប៉ុន្តែក៏មានក្រុមដែលមានបញ្ហាហិរញ្ញវត្ថុដែរ។ ខ្ញុំគិតថាវាល្អប្រសើរ ប្រសិនបើក្រុមហ៊ុនកូរ៉េជួយពួកគេទន្ទឹមនឹងនេះ​ ពួក​គេបង្កើនតម្លៃម៉ាកយីហោ និងរួមចំណែកដល់សង្គមវៀតណាមថែម​ទៀត។ ”

បច្ចុប្បន្ននេះមិនមានក្រុមហ៊ុន ឬអាជីវកម្មបរទេសណាមួយ ក្លាយជាអ្នកឧបត្ថម្ភជាផ្លូវការរបស់ក្រុមបាល់​ទាត់ដែល​ប្រកួតប្រជែងV-League នោះទេ។ ក្រុមបាល់​ទាត់ទាំងអស់ប្រតិបត្តិការលើថវិកាអាជីវកម្មក្នុងស្រុក និងលុយ​ទទួល​បាន​ពី​ក្រុមហ៊ុនក្នុងស្រុកប៉ុណ្ណោះ៕

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628