បាល់ទាត់

ទម្លាយព័ត៌មានលម្អិតអំពី​តកុងត្រាថ្មីរបស់ Manchester City ផ្ដល់ឲ្យលោក Pep Guardiola

ព័ត៌មានលម្អិតនៃកិច្ចព្រមព្រៀងបន្តកុងត្រាថ្មីរបស់លោក Pep Guardiola នៅឯក្លិប Manchester City បានលេចឡើងកាលពីល្ងាចថ្ងៃសុក្ររួមមានការដំឡើងប្រាក់​ខែប្រចាំឆ្នាំ ការកើនឡើងប្រាក់រង្វាន់ឈ្នះ UEFA Champions League និងសិទ្ធិពិសេស​នៃ​កុងត្រារបស់​គាត់​ដែល​អាច​ឲ្យ​គ្រូបង្វឹក​មាន​ប្រភពមក​ពី​តំបន់​កាតាឡាន់អាច​ចាកចេញ​មុន​ផុត​កុងត្រាមួយឆ្នាំ។

កិច្ចព្រមព្រៀងថ្មីសម្រាប់បុរសអាយុ ៤៩ ឆ្នាំរូបនេះ បាន​មក​ពីការ​ជឿ​ជាក់​របស់​ថ្នាក់​ដឹកនាំ ក្រុមកីឡាករ និងអ្នកគាំទ្រ ខណៈដែលកាលពីព្រឹកថ្ងៃព្រហស្បតិ៍ អតីតគ្រូបង្វឹករបស់ក្រុម Barcelona រូបនេះ បានចុះកុងត្រារយៈពេល ២ ឆ្នាំបន្ថែមលើកិច្ចសន្យាដែលមានស្រាប់របស់គាត់ដែលនឹងត្រូវផុតសុពលភាពពេល​ចប់​រដូវ​កាល​នេះ។

ទោះយ៉ាងណា! មួយសន្ទុះមុនពេលការប្រកាសជាផ្លូវការរបស់ក្លឹប មានការត្អូញត្អែរថាកិច្ចសន្យាអាចមានរយៈពេលត្រឹមមួយឆ្នាំហើយមានជម្រើសក្នុងការបន្តមួយឬពីរឆ្នាំទៀត ហើយ​កុងត្រា​នេះ​ក៏​អាច​ឲ្យ​គាត់​មានជម្រើសក្នុងការចាកចេញមុនផុតកុងត្រាផងដែរ។ យោងតាមព័ត៌មានដែលផ្តល់ដោយ Transfer Window Podcast ប្រាក់ខែប្រចាំឆ្នាំរបស់លោក Pep Guardiola នៅឯទីក្រុង Manchester បានកើនឡើងពី ១៧ លានអឺរ៉ូដល់ ២២ លានអឺរ៉ូភ្លាមៗ។

លក្ខណៈពិសេស​នៃ​កុងត្រា​របស់​គាត់​គឺ ‘break clause‘​ដែល​នេះ​មានន័យថា​វា​ត្រូវ​បាន​បញ្ចូល​ទៅក្នុង​កិច្ចសន្យាថ្មី​របស់​គាត់​ ដោយ​លោក Pep Guardiola អាច​ចាក​ចេញពី​កីឡដ្ឋាន Etihad Stadium មុន​ពេល​កុងត្រារបស់​គាត់​ផុត​កំណត់​មុន​មួយឆ្នាំ​(២០២២/២០២៣)។ ទោះ​បី​ជា​យ៉ាងនេះក្ដី! ដើម្បីជាការលើកទឹកចិត្តដើម្បីដឹកនាំបញ្ចប់ឆ្នាំចុងក្រោយនៃកិច្ចព្រមព្រៀងថ្មីរបស់គាត់ the podcast claim បានអះអាងថា‘bonus clause‘ ត្រូវបានរាប់បញ្ចូលឲ្យលោក​ Pep ទទួលបានប្រាក់ខែពេញមួយឆ្នាំ [២២ លានអឺរ៉ូ+ប្រាក់បន្ថែមឆ្នាំចុងក្រោយ] ប្រសិនបើគាត់បន្តដឹកនាំបញ្ចប់រយៈពេលពីរឆ្នាំចុង​ក្រោយ។

បន្ថែម​ពី​នេះ! លោក  Ian McGarry អ្នក​វិភាគក្នុងកម្មវិធី Transfer Window Podcast បាន​ឲ្យ​ដឹង​ថា​ប្រាក់រង្វាន់របស់ Pep Guardiola សម្រាប់ការឈ្នះពានរង្វាន់ UEFA Champions League ត្រូវបានកើនឡើងពី ៧,៥ លានអឺរ៉ូដល់ ១០ លានអឺរ៉ូ។ បើនិយាយពីអនាគតរបស់លោក Guardiola បន្ទាប់ពីពេលវេលារបស់គាត់នៅឯកីឡដ្ឋាន Etihad គ្មាននរណាម្នាក់ដឹងច្បាស់។ ជាការពិតអ្នកខ្លះអាចរំពឹងថាគាត់នឹងចំណាយពេលសម្រាក​ពី​ការងារ​គ្រូបង្វឹក ឬ​ក៏​ទៅ​ដឹកនាំ​ក្លិប​ណាផ្សេង​ដូច​ដែល​គាត់​ធ្លាប់​បាន​ធ្វើ​កាល​ចាកចេញ​ពី Bayern Munich។

កិច្ចព្រមព្រៀងថ្មីនេះនឹងផ្តល់ឱ្យអ្នកគាំទ្រក្រុម Manchester City ទទួលបានការរំភើបទាក់ទងនឹងការដោះដូរកីឡាករនាពេលអនាគត។ គ្រូបង្វឹក​រូបនេះ​គឺ​មនុស្សម្នាក់​ដែល​ពូកែ​មើល​កីឡាករ​ហើយ​ កីឡាករ​មួយចំនួន​ដូចជា Erling Haaland, Lautaro Martinez, Houssem Aouar ហើយសូម្បីតែ Lionel Messi ក៏​លោក​អាច​យក​រយម​ក្រុមបាន​ដែរ៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628