អបអរ Modric ​ឈ្នះ​ពាន Ballon d’Or ​ឆ្នាំ​២០១៨ ​

ខ្សែ​បម្រើ Modric ​របស់​ក្រុម Real Madrid ​បាន​ឈ្នះ​ពាន​រង្វាន់ Ballon d’Or ​ឆ្នាំ​២០១៨​ហើយ ​ក្រោយ​ទទួល​បាន​ការ​គាំទ្រ​លើស Cristiano Ronaldo ​និង Lionel Messi ។

១០​ឆ្នាំ​ចុង​ក្រោយ ​មាន​តែ​កីឡាករ​២​នាក់​ប៉ុណ្ណោះ​ដែល​អាច​លើក​ពាន​រង្វាន់​កិត្តិយស​ខាង​លើ​បាន។ ​ដោយ​២​នាក់​នោះ​គឺ Messi ​និង Ronaldo ​នេះ​ឯង​​ចែក​គ្នា​លើក​ម្ដង​ម្នាក់។ យ៉ាងណាមិញ​នៅ​ឆ្នាំ ២០១៨​នេះ ​កំណត់ត្រា​ចែក​គ្នា​លើក​នេះ គឺ​បាន​ផុត​ទៅ​ហើយ។ Modric ​ដែល​ជួយ​ក្រុម Real Madrid ​ឈ្នះ Champions League ​៣​ឆ្នាំ​ជាប់​គ្នា ​និង​ជួយ​ក្រូអាត​ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ World Cup 2018 ​នោះ គឺ​ពិត​ជា​សក្ដិសម​ក្នុង​ការ​ឈ្នះ​ពាន​នេះ​ណាស់។

ដោយ​ឡែក Ronaldo ​វិញ ​ទទួល​បាន​ត្រឹម​លេខ​២​ប៉ុណ្ណោះ ​ហើយ Messi ​ឯ​ណោះ​ធ្លាក់​ដល់​លេខ​៥។ ចំណាត់​ថ្នាក់​លេខ​៣ ​ដែល​ទទួល​បាន​ការ​គាំទ្រ​ច្រើន​នោះ គឺ Griezmann ​និង​លេខ​៤ ​បាន​ទៅ​លើ Mbappe ៕

Loading...