កីឡាជាតិ

Neymar ​នៅ​លេង​ Call of Duty ​មិន​ទៅ​ចូល​រួម​កម្មវិធី Ballon d’Or ​ទេ

ខ្សែ​ប្រយុទ្ធ Neymar ​មិន​បាន​ទៅ​ចូលរួម​ការ​ប្រកាស​ពាន​រង្វាន់ Ballon d’Or ​ឆ្នាំ​២០១៨​នេះ​ទេ ​ព្រោះ​ដឹង​ថា​ខ្លួន​មិន​មាន​ឈ្មោះ​ឈ្នះ​ពាន​រង្វាន់​នេះ​ទៅ​ហើយ។

ប៉ុន្តែ​អ្វី​ដែល​កាន់​តែ​ពិសេស​ទៀត​នោះ គឺ​រូបគេ​បាន​ចូល​លេង​ហ្គេម ​ Call of Duty ​ជាមួយ​មិត្តភក្ដិ​ដទៃ​ទៀត​ទៅ​វិញ​។ ដោយ​មាន​ដាក់ Streaming ​និយាយ​ជាមួយ​អ្នក​គាំទ្រ ​ជជែក​ទៀត។ មិត្ត​ដែល​ចូល​លេង​ក្នុង Team ​របស់ Neymar ​គឺ​មាន​ដូចជា Marquinhos ​និង​ Thiago Silva ​ជា​ដើម។

នៅ​ឆ្នាំ​នេះ Neymar ​ឈាន​ដល់​ចំណាត់​ថ្នាក់​លេខ​១២​ឯ​ណោះ​ក្នុង​តារាង Ballon d’Or ​ដោយ​នៅ​ក្រោយ Harry Kane ​និង Raphael Varane ​ថែម​ទៀត។ មិនមែន​មាន​តែ Neymar ​ទេ ដែល​ចូល​ចិត្ត​លេង​ហ្គេម Streaming ​នេះ ​ដោយ Zlatan ​និង Dele Alli ​ជា​ដើម​នោះ ​ក៏​ជា​កីឡាករ​បាល់ទាត់​ចូល​ចិត្ត​លេង​ផង​ដែរ៕

Most Popular

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 066555628