សង្ឃឹម​ថា​ល្អ! ​ក្រោន​នាំ​យុវជន​ប្រេស៊ីល​២​នាក់​មក​ជួយ​ក្រុម​រដូវ​កាល​នេះ

ក្លឹបបាល់ទាត់​ភ្នំពេញក្រោន បាន​បង្ហាញ​កីឡាករចំណូលថ្មី​ចំនួនពីររូបដែល​បានចុះកុងត្រាថ្មី​នា​ថ្ងៃ​នេះ ។ ​កីឡាករសញ្ជាតិ​ប្រេស៊ីលទាំង​ពីរូបនេះមានដូចជា អ្នកចាំទីវ័យ ២២ឆ្នាំ Leonardo Oliveira Tavares និងខ្សែបម្រើវ័យ ២៤ឆ្នាំ Paulo Victor Soares ។


Paulo ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ប្រេស៊ីល​លេង​បាន​ទាំង​បម្រើ​និង​ប្រយុទ្ធ។ ​រូបគេ​​ចេញ​ពី​​ថ្នាល​យុវជន​របស់​ប្រេស៊ីល​ ​បន្ទាប់ពី​ទៅ​លេង​នៅ​លីគ​របស់​កូរ៉េ។ ខណៈ​ដែល​ម្នាក់​ទៀត​ឈ្មោះ​ថា​ Leonardo ​ជា​អ្នក​ចាំ​ទី​សញ្ជាតិ​ប្រេស៊ីល​ដែរ។ ហេតុផល​នៃ​ការ​នាំ​អ្នក​ចាំ​ទី​មក​នេះ គឺ​ចង់​ឃើញ​កីឡាករ​កម្ពុជា​បាន​ស្គាល់​ច្រើន​ពី​ក្បូន​ចាប់​បាល់​របស់​កីឡាករ​បរទេស ​ដើម្បី​ទទួល​បាន​បទ​ពិសោធ​ថ្មី។

Loading...