បាល់ទាត់

ប្រធាន​ក្រុម​ម៉ាឡេស៊ី៖ ​សម្ដី Chatchai ​ជា​អ្នក​ធ្វើ​ឱ្យ​យើង​មាន​កម្លាំង​ចិត្ត​យក​ឈ្នះ​ថៃ

Zaquan Adha ​ប្រធាន​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ម៉ាឡេស៊ី ​បាន​បញ្ជាក់​ថា​ដោយសារ​តែ​សម្ដី​របស់ Chatchai ​អ្នក​ចាំ​ទី​ថៃ​នេះ​ហើយ ​ទើប​ធ្វើ​ឱ្យ​ក្រុម​ម៉ាឡេ​ទាំង​មូល​មាន​កម្លាំង​ចិត្ត​​ខ្លាំង រហូត​អាច​យក​ឈ្នះ​ថៃ​បាន។

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ម៉ាឡេស៊ី ​បាន​យក​ឈ្នះ​លើ​ក្រុម​ថៃ​បាន​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ពាន​រង្វាន់ AFF Suzuki Cup 2018 ​ហើយ ​ក្រោយ​លេង​ស្មើ​ក្នុង​ដី​ថៃ ២-២ ​ក្នុង​ជើង​ទី​២ ​ខណៈ​ដែល​ជើង​ទី​១​កន្លង​ទៅ​បាន​ត្រឹម​ស្មើ​គ្នា ០-០។ គេ​នៅ​ចាំ​បាន​ថា​មុន​ការ​ប្រកួត Chatchai ​អ្នក​ចាំ​ទី​ជម្រើស​ជាតិ​ថៃ បាន​និយាយ​ថា​នឹង​ធ្វើ​ឱ្យ​ម៉ាឡេស៊ី​ជួប​សុបិន​អាក្រក់ ​ពេល​ប៉ះ​ក្រុម​របស់​ខ្លួន។

សម្ដី​មួយ​ឃ្លា​នេះ​ហើយ ​បាន​ធ្វើ​ឱ្យ​ប្រធាន​ក្រុម​ម៉ាឡេស៊ី ​និង​សមាជិក​ក្រុម​ដទៃ​ទៀត ព្យាយាម​យក​ឈ្នះ​ក្រុម​ថៃ​ឱ្យ​បាន ​ដើម្បី​បង្ហាញ​ថា អ្នក​ចាំ​ទី​ថៃ​ម្នាក់​នេះ​អូត​ពេក​ហើយ ​ព្រោះ​មិន​ទាន់​ចប់​ការ​ប្រកួត​ផង​នោះ។ Adha ​ដែល​ជា​ប្រធាន​ក្រុម​ម៉ាឡេស៊ី ​បាន​បន្ដ​ទៀត​ថា ​រូបគេ​អរគុណ​ជា​ខ្លាំង​ដល់ Chatchai ​ដែល​បាន​បោះ​ពាក្យ​១​ឃ្លា ​ធ្វើ​ឱ្យ​ម៉ាឡេស៊ី ​ភ្ញាក់​ខ្លួន​និង​លេង​បាន​កាន់​តែ​ល្អ​ជាង​ប្រកួត​រាល់​ដង​ទាំង​អស់៕

Most Popular

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 066555628