បាល់ទាត់

ម៉ាត់ ណូរុន ទទួលបានលេខ១០ជំនួស Maycon នៅបឹងកេត

ខ្សែប្រយុទ្ធឆ្នើម ម៉ាត់ ណូរុន នឹងពាក់អាវលេខ១០នៅក្លិបបឹងកេតអែហ្វស៊ី ជំនួសកីឡាករប្រេស៊ីល Maycon ក្រោយផ្ទេរពីក្លិបអគ្គិសនីកម្ពុជាមកកាន់ទ្រនំជើងឯកលីគកំពូលកម្ពុជា៣សម័យ ក្នុងទំហំទឹកប្រាក់បិទជិតមួយ។

មានក្លិបជាច្រើននៅកម្ពុជាសុទ្ធតែចង់មាន Messi អគ្គិសនីរូបនេះមកចូលរួម ត្បិតគេនៅមានវ័យក្មេង និងមានបច្ចេកទេសខ្ពស់ថែមទៀត។ កន្លងមក សូម្បីតែអតីតគ្រូបង្គោលក្រសួងការពារជាតិ ទេព ឡុងរចនា ក៏បានសរសើរថា គេនឹងក្លាយជាវឌ្ឍនាកាទី២ថែមទៀត។

បន្ទាប់ពីផ្ទេរនេះ គេក្លាយជាកីឡាករវ័យក្មេងទី៤ បន្ទាប់ពី សឿត ណាវ៉ា, ហ៊ុល គឹមហ៊ុយ និងទេស សម្បត្តិ ដែលក្លិបកំពុងសាងសង់កីឡដ្ឋាននៅតំបន់បឹងស្នោផ្ទេរមកពីសាលាបាល់ទាត់ជាតិ។

ណុរុន ជោគជ័យខ្លាំងបំផុតនៅអគ្គិសនីកម្ពុជា ពេលដែលគេទាត់បាល់តាមស្មើឲ្យក្រុមចាស់ ស្មើក្រុមថ្មី ២-២ ចុងម៉ោង និងបន្តស៊ុតពេណាល់ទី១១ម៉ែត្រឲ្យអគ្គិសនីទទួលបានលេខ៣ពានសម្តេចហ៊ុនសែនឆ្នាំ២០១៧។

 

Most Popular

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 066555628