សុខ ធី ​បង្ហោះ​លើ Facebook ​ថា​ឈប់​វៃ​នៅ​ខ្មែរ​ទៀត​ហើយ

អ្នក​ប្រដាល់​ល្បី​ឈ្មោះ សុខ ធី ​ហៅ​កាកា ​បាន​បញ្ជាក់​ថា​ឈប់​វ៉ៃ​នៅ​ខ្មែរ​ទៀត​ហើយ ​ព្រោះ​តែ​មាន​បញ្ហា​ច្រើន​ពេក ​រូបគេ​នឹង​ទៅ​ឡើង​សង្វៀន​នៅ​ថៃ​វិញ។

សុខ ធី ​ត្រូវ​សហព័ន្ធ​កីឡា​ប្រដាល់​ពិន័យ​មិន​ឱ្យ​ឡើង​សង្វៀន​ទាំង​ក្នុង​ស្រុក​និង​ក្រៅ​ស្រុក រយៈ​ពេល​៦​ខែ ​ក្រោយ​ពី​រូបគេ​តវ៉ា ​និង​មិន​ព្រម​ស្ដាប់​តាម​សហព័ន្ធ​ប្រដាល់​កម្ពុជា។ ខណៈ​ដែល​រូបគេ​ផ្ទាល់ ​ក៏​បាន​ឈប់​ប្រកួត​ក្នុង​សង្វៀន​របស់​កម្មវិធី ISS Palm ​ផង​ដែរ ​។ ​ការ​តវ៉ា​នេះ ​ធ្វើ​ឡើង​ដោយសារ​តែ​រូបគេ​មិន​ពេញ​ចិត្ត​ការ​កាត់​ក្ដី​ឱ្យ​ខ្លួន​ចាញ់​កីឡាករ​ថៃ ​ស្នូកសើឡែក។

បង្ហោះ​នៅ​លើ Facebook ​សុខ ធី​បាន​បញ្ជាក់​ថា រូបគេ​នឹង​ទៅ​ថៃ​វិញ​នៅ​ថ្ងៃ​ទី​១៤​ខាង​មុខ​នេះ ​ហើយ​ក៏​លែង​មក​វ៉ៃ​នៅ​ខ្មែរ​ដែរ ព្រោះ​រញ៉ែរញ៉ៃ​ពេក៕

Loading...