បឹងកេត កំពុងវិវត្តខ្លួនទៅរកក្លិបអាជីពពិតប្រាកដនៅកម្ពុជា 

ក្លិបបឹងកេតអែហ្វស៊ី កំពុងឆ្ពោះដំណើរទៅរកភាពជាអាជីពមួយនៅកម្ពុជា តាមរយៈការកែសម្រួលស្តង់ដារ ពិសេសគឺការសាងសង់កីឡដ្ឋានបម្រើឲ្យការប្រកួតនានាក្នុងស្រុក និងអាចជាពានអន្តរជាតិនាពេលអនាគត។

ក្លិបជើងឯកលីគកំពូលកម្ពុជា៣សម័យ កំពុងសម្រុកកសាងសង់កីឡដ្ឋានស្តង់ដាររបស់ខ្លួននៅតំបន់បឹងស្នោ ដោយយកគម្រូស្មៅតាមទីលានក្លិប Buriram នៅថៃ។ ចំពោះដំណើររៀបចំ គេសន្និដ្ឋានថាអាចនឹងទាន់ឬយឺតបន្តិចបន្តួចសម្រាប់ការប្រកួតលីគកំពូលកម្ពុជាឆ្នាំក្រោយ។

នេះមិនមែនជារឿងទី១ឡើយ ត្បិតកន្លងមក បឹងកេត បានចុះបញ្ជីត្រឹមត្រូវនៅក្រសួងមហាផ្ទៃ ដោយទទួលបានការប្រឹក្សាយោបល់ពីមន្ត្រី AFC។ ក្រៅពីនេះ ក៏មានការធ្វើទំនើបកម្មប្រព័ន្ធការងារ ដូចជាការបន្ថែមបុគ្គលិកការិយាល័យជាដើម។

ចំពោះលោក ហៅ សុជាតិ វិញ ក៏បានចូលសិក្សាវគ្គ⁣⁣ AFC A License រួចរាល់នៅសាលាបាល់ទាត់ជាតិ⁣⁣⁣ ដែលនេះគឺគ្រប់គ្រាន់តាមលក្ខខណ្ឌ⁣⁣ ប្រសិនបើពួកគេបានលេង AFC CUP ម្តងទៀត នោះអតីតគ្រូជំនួយលោក ប្រាក់ សុវណ្ណរ៉ា រូបនេះ នឹងអាចដឹកនាំបាន។

ក្លិបដែលប្រកាសយកខេត្តកំពង់ចាមជាមូលដ្ឋានមួយនេះ ស្ថិតក្នុងលំដាប់ទី២ជាក្លិបដែលឈ្នះពានលីគកំពូលកម្ពុជាច្រើនជាងគេ បន្ទាប់ពីក្លិបសំបូរធនធានភ្នំុពេញក្រោន។ ចំពោះពានអន្តរជាតិគេក៏បង្ហាញខ្លួនបានច្រើនដូចជា AFC CUP, Singapore Cup, Toyota Mekong Cup និង BTV CUP ផងដែរ។

Loading...