ប្រតិភូកីឡាកម្ពុជា៣ប្រភេទទៅដល់មីយ៉ាន់ម៉ា ត្រៀម ASEAN University Games

ប្រតិភូកីឡាពីកម្ពុជាចំនួន៣ប្រភេទមាន អត្តពលកម្ម , ហែលទឹក និង ប៉េតង់ បានធ្វើដំណើរទៅដល់ទីក្រុង Naypyidaw ប្រទេសមីយ៉ាន់ម៉ា ដើម្បីត្រៀមចូលរួមប្រកួតព្រឹត្តិការណ៍កីឡានិស្សិតអាស៊ាន ASEAN University Games លើកទី១៩។

ការប្រកួតនេះ ចាប់ផ្តើមពីថ្ងៃទី១០ដល់ថ្ងៃទី១៩ខែធ្នូឆ្នាំ២០១៨ដោយមានកីឡាចំនួន១៧ចូលរួម ចែកជា២០១វិញ្ញសារ។

កម្ពុជា បានបញ្ជូនប្រតិភូត្រូវទៅចូលរួមចំនួន ៧៧ នាក់​ ក្នុងនោះមានកីឡាករ កីឡាការិនី ៤៩នាក់ គ្រូបង្វឹក ១២នាក់ អាជ្ញាកណ្តាល ៣នាក់ និងចូលរួមប្រកួតក្នុង៦ប្រភេទកីឡា​ កីឡាអត្តពលកម្ម ហែលទឹក ការ៉ាតេ ប៉េតង់ វាយកូនឃ្លីលើតុ និង​កីឡាវ៉ូវីណាម។

Loading...