Gareth Bale ស៊ុត១គ្រាប់នាំ Real Madrid ឡើងមក Top 4 លីគកំពូលអេស្ប៉ាញ 

ក្រុមស្តេចសរ Real Madrid បានឡើងមក Top​​ 4 លីគកំពូលអេស្ប៉ាញ Laliga បន្ទាប់ពីបានយកឈ្នះក្រុមម្ចាស់ផ្ទះ Huesca ក្នុងលទ្ធផលដ៏តានតឹង ១-០ កាលពីយប់មិញ។

ខ្សែប្រយុទ្ធ Gareth Bale ជាអ្នកស៊ុតគ្រាប់បាល់ធានា៣ពិន្ទុនេះ តាំងពីនាទីទី៨។ នេះជាគ្រាប់ដំបូងរបស់គេក្នុង១១ប្រកួតចុងក្រោយឲ្យ Real Madrid នារដូវកាលនេះ។

ចំណែកឯ Huesca វិញ ការរបូតពិន្ទុនេះ ជាបរាជ័យផ្ទួនៗតាំងពីថ្ងៃបើករដូវកាលមក ដែលធ្វើឲ្យពួកគេបន្តនៅបាតតារាងរកបានតែ៧ពិន្ទុប៉ុណ្ណោះ។ យ៉ាងណាក្តី នៅវគ្គទី២ ពួកគេស្ទើរតែមានឱកាសតាមស្មើទៅហើយ ប៉ុន្តែអ្នកចាំទី Courtois ហក់សំកាំងទៅចាប់បាល់បាន។

 

Loading...