កីឡាករកាយវប្បកម្មកម្ពុជា៥រូប ចេញទៅប្រកួតជើងឯកពិភពលោកនៅថៃ 

កីឡាករកាយវប្បកម្មកម្ពុជា៥រូបមានសំបូរ ណាន, សំបូរ នន់, សំបូរ សុភណ្ឌ, ណុប សុបិន្ត និង ត្រឹង ចាន់ បានចេញទៅប្រកួតជើងឯកពិភពលោកនៅថៃ ពីថ្ងៃទី​១១ ដល់​ថ្ងៃ​ទី​១៧ ខែ​ធ្នូ ឆ្នាំ​២០១៨ នៅខេត្តឆៀងម៉ៃប្រទេសថៃ។

នេះជាការប្រកួតជើងឯកពិភពលោកលើកទី១០ ខណៈកីឡាករកម្ពុជា សំបូរ ណាន ត្រូវឡើងការពារតំណែងមេដាយមាសរបស់ខ្លួន។ ក្រៅពីនេះ ក៏មានជើងខ្លាំងកម្រិតអាស៊ីអាគ្នេយ៍ដូចជា សំបូរ ភ័ណ្ឌ ដែលត្រូវមានមុខលើការប្រកួតកម្រិតពិភពលលោកដ៏ធំនេះ។

ក្រៅតែពីកីឡាករក៏មានលោក នុត សុផល ជាចៅក្រម និង​លោក ស៊ឹម សុកមង្គល​រស្មី ប្រធាន​ប្រតិភូ និង​គ្រូ​បង្វឹក ផងដែរ។

កាយវប្បកម្ម ទើបតែកកើតសហព័ន្ធថ្មីនៅក្នុងប្រទេសកម្ពុជា។ អាណត្តិដំបូង CBBFF អាចរៀបចំជើងឯកអាស៊ីអាគ្នេយ៍ដោយជោគជ័យនៅខេត្តសៀមរាបកាលពីពេលថ្មីៗនេះ។

Loading...