គ្រូវៀតណាម៖ ស្មើម៉ាឡេស៊ី ២-២ អត់បញ្ហា ក្រុមរបូតបាល់ Set Play ជើងទី២លែងប្រហែស

លោក Park Hang Seo គ្រូបង្គោលក្រុមជម្រើសជាតិវៀតណាម បង្ហាញមោទនភាពចំពោះកូនក្រុម បើទោះបីជាត្រូវម្ចាស់ផ្ទះម៉ាឡេស៊ីវាយបកយកស្មើ ២-២ ក្នុងការប្រកួតជើងទី១ វគ្គផ្តាច់ព្រ័ត្រពានរង្វាន់ AFF Suzuki Cup ឆ្នាំ២០១៨ នៅកីឡដ្ឋាន Bukit Jalil នាយប់ថ្ងៃទី១១ ខែធ្នូនេះ។

គ្រូវៀតណាម ថា២គ្រាប់របស់ម៉ាឡេស៊ីកើតឡើងពីការធ្វេសប្រហែសរបស់កីឡាករវៀតណាម ចំពោះបាល់រៀបចំ ( Set Play ) ។ ត្រង់ចំណុចនេះ លោកថានឹងកែតម្រូវឡើងវិញនៅជើងទី២ ដើម្បីស្វែងរកលទ្ធផលល្អមួយជូនអ្នកគាំទ្រ​នៅវៀតណាម។

គ្រូសញ្ជាតិកូរ៉េខាងត្បូងដដែលបន្តថា ក្តីបារម្ភចំពោះសម្ពាធអ្នកគាំទ្រច្រើនជាង៧ម៉ឺននាក់បានបញ្ចប់ ខណៈដែលកីឡាករទី១២ នៅ My Dinh ត្រៀមរួចរាល់សម្រាប់ទទួលភ្ញៀវម៉ាឡេស៊ីនាជើងទី២។

ជោគវាសនាម្ចាស់ជើងឯកពានរង្វាន់ AFF Suzuki Cup ឆ្នាំ២០១៨ នឹងសម្រេចនៅថ្ងៃទី១៥ ខែធ្នូខាងមុខ តាមរយៈការប៉ះគ្នាជើងទី២របស់ក្រុមទាំង២ ដែលមានគ្រាប់ជើងទី១ ស្មើគ្នា ២-២ ទៅហើយ។

 

 

Loading...