គ្រូជម្រើសជាតិកម្ពុជា ជាប់ជាកីឡាករល្អបំផុតនៅអូស្ត្រាលីប្រចាំខែវិច្ឆិកា

អ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជាលោក Keisuke Honda បានជាប់ជាកីឡាករលេងល្អបំផុតប្រចាំខែវិច្ឆិកា នៅលីគកំពូលអូស្ត្រាលី A League។

ម្ចាស់អាវលេខ៤រូបនេះ បង្ហាញទម្រង់លេងយ៉ាងល្អដោយបង្ហាញខ្លួនបាន៦ប្រកួត រកបាន៤គ្រាប់ឲ្យក្រុម Melbourne Victory ហើយជួយឲ្យក្រុមនេះឡើងទៅឈរចំណាត់ថ្នាក់ទី២មាន១៥ពិន្ទុចាញ់គម្លាតពិន្ទុក្រុមកំពូលតារាងតែ២ពិន្ទុប៉ុណ្ណោះ។

នេះជាភាពជាអាជីពដ៏គួរឲ្យគោរពមួយត្បិតអតីតកីឡាករ AC Milan រូបនេះ មានភាពមមាញឹកខ្លាំងជាមួយនិងការដឹកនាំក្រុមកម្ពុជានៅក្នុងយុទ្ធនាការពាន AFF Suzuki Cup។ ប៉ុន្តែយ៉ាងណា គេក៏នៅរក្សាទម្រង់លេងផ្ទាល់ខ្លួនបានល្អ ពិសេសគឺបច្ចេកទេសស៊ុតបាល់បញ្ចូលទីដ៏គ្រោះថ្នាក់។

 

Loading...