បាល់ទាត់

Jonny Campbell បង្ហាញ​មូល​ហេតុ​ចូល​រួមជាមួយ​ព្រះខ័នរាជស្វាយរៀង

កាល​ពី​យប់​មិញ​ ក្លឹប​ព្រះខ័នរាជស្វាយរៀង​បាន​ប្រកាស​ពី​ការ​ចុះ​កុង​ត្រា​យក​អតីត​ខ្សែ​ការពារ​ក្លឹប​ភ្នំពេញ​ក្រោនរដូវ​កាល​ចាស់​ឆ្នាំ២០១៨​ដើម្បី​ជួយ​ក្លឹប​សម្រាប់​យុទ្ធនាការ​ក្នុងពាន​រង្វាន់ Metfone Cambodian League រដូវកាលថ្មី។

ក្រោយ​ចប់​រដូវ​កាល២០១៨​ជាមួយ​ក្លឹប​ម្ចាស់​ជើង​ឯក​៦​សម័យ​កាល​រូប​គេ​​បាន​សម្រេច​ចិត្ត​បន្ត​នៅ​លេង​ក្នុង​ប្រទេស​កម្ពុជា​មួយ​រដូវ​កាល​ទៀត​​តែ​មិន​មែន​ភ្នំពេញ​ក្រោន​នោះ​ទេ គឺ​ក្លឹប​គូ​ប្រជែងពាន ព្រះខ័នរាជស្វាយរៀង។ ទន្ទឹម​នឹង​ការ​ចូល​រួម​នេះ កីឡាករ​សញ្ជាតិអាមេរិក​បាន​បង្ហាញ​មូល​ហេតុ​មក​រួប​រស់​ជាមួយ​ក្រុម​របស់​លោក Conor Nestor។

“ ខ្ញុំ​សម្រេច​ចិត្ត​បន្ត​នៅ​ប្រទេស​កម្ពុជា មួយ​រដូវ​កាល​ទៀត ជាមួយ ក្លឹប​ព្រះខ័នរាជស្វាយរៀង។ ខ្ញុំ​ជឿជាក់​ក្រុម​មួយ​នេះ​ដោយ​សារ​មាន​កីឡាករ​ប្រកបដោយ​ទេពកោលស្យ​ជា​ច្រើន​នាក់ ​ហើយ​ពួក​គេ​កំពុង​មាន​អ្វី​ពិសេស​សម្រាប់​ឆ្នាំ​នេះ។​សង្ឃឹម​ថា ខ្ញុំ​អាច​នាំ​យក​ជំនាញ​បាល់​ទាត់​របស់​ខ្ញុំ​ជួយ​ក្លឹបឲ្យ​បានអស់​សមត្ថភាព​និង​ជួយ​ក្រុម​ជោគជ័យ​នៅ​ឆ្នាំ​២០១៩”។

“ អរគុណដល់​ក្រុម​គ្រួសារ​របស់​ខ្ញុំ មិត្តភក្រ​និង​អ្នក​គាំទ្រ​ទាំងអស់។ អ្នក​មាន​ឥទ្ធិពលវិជ្ជាមានសម្រាប់​ដំណើរ​ផ្សេងព្រេង​លើ​វិថី​បាល់​ទាត់​របស់​ខ្ញុំ។ ក៏​សូម​អរគុណដល់​គ្រូ​បង្វឹក​លោក Conor Nestor សម្រាប់​ការ​ជឿជាក់ និងជំរុញ​ឲ្យ​កម្រិត​បាល់ទាត់​របស់​ខ្ញុំ​ឡើង​ដល់​កម្រិត​មួយ​ថ្មី”។

និយាយពី​ការ​ដោះដូរកីឡាករ​របស់​ក្លឹប​ទាំង​មូល​វិញ! PKS FC បាន​ចុះ​កុង​ត្រា​យក​កីឡាករ​បរទេស​ថ្មី​បាន​២​នាក់​ហើយ​គឺ Yeon Gisung ពី​ក្លឹប​ PKNP FC នៃ​លីក​កំពូល​ម៉ាឡេស៊ី និង​ Jonney Cambell នេះ​ឯង ខណៈ​កីឡាករ Harvey Read ដែល​ទើប​ចុះ​កុង​ត្រា​ជាមួយ​ក្លឹប​កាល​ពី​ដើម​ខែ​វិច្ឆិកា បាន​សម្រេចចែក​ផ្លូវ​គ្នា​វិញ​ហើយ​ដោយ​សារហេតុផល​ផ្ទាល់ខ្លួន​មួយ​ចំនួន៕

 

រូបភាព៖ CNCC, PKS FC

អត្ថបទ៖ ណាត

Most Popular

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 066555628