កីឡាករ​ចំណូល​ថ្មី​របស់​ភ្នំពេញ​ក្រោនម្នាក់​នេះ​មាន​ប្រវត្តិ​លេង​បាល់​ទាត់​បែប​ណា?

កាលពី​ថ្ងៃ​ទី​១២​ខែ​ធ្នូ ឆ្នាំ​២០១៨ម្សិលមិញ ក្លឹប​ភ្នំពេញ​ក្រោន​បាន​ប្រកាសពី​ការ​ចុះ​កុង​ត្រា​យក​ខ្សែ​បម្រើ​ប្រយុទ្ធ​សញ្ជាតិ​កូរ៉េខាងត្បូង Tae Woong Kim ជា​សមាជិក​កូតាកីឡាករ​បរទេស​សម្រាប់​ត្រៀម​រដូវ​កាល​២០១៨។

ក្រោយ​ប្រកាស​កាល​ពី​ម្សិលមិញជាមួយ​នឹង​ការ​ពិនិត្យសុខភាព ​រូប​គេ​បាន​ចូល​មក​ហ្វឹកហាត់​ជាមួយ​មិត្តរួម​ក្រុម​ថ្មី​នៅ​ព្រឹក​នេះ​ក្រោម​ការ​ដឹកនាំ​របសា់​លោក Leonardo Vitorino។ ​រូប​គេ​ទើប​មាន​វ័យ​២៣​ឆ្នាំប៉ុណ្ណោះ​ហើយ​បទ​ពិសោធន៍​និង​ប្រវត្តិ​នៃ​ការ​លេង​បាល់​ទាត់​ខ្ពស់​បំផុត​របស់​គេ​គឺ Seoul United នៃ​លីក​ទី​៣​កូរ៉េខាងត្បូង។

រូបគេចាប់ផ្តើមអាជីពបាល់ទាត់របស់ខ្លួននៅឆ្នាំ២០១៣ ដោយលេងជាមួយ Won Kwang Digital University ពីឆ្នាំ២០១៥ ដល់២០១៦ ហើយ​បន្ទាប់​មកលេងនៅក្លឹប Cheon Ahn City Hall FC។ ឆ្នាំ២០១៧ ​ផ្ទេរ​ទៅលេងនៅក្លឹប Seoul Utd ហើយថ្មីៗនេះគឺនៅឆ្នាំ២០១៨ លេងនៅក្លឹប Ranong Utd របស់ប្រទេសថៃ ។

Tae Woong Kim គឺ​ជា​សមាជិក​កីឡាករ​បរទេស​ទី​៣​របស់​ភ្នំពេញ​ក្រោន បន្ទាប់​ពី​ក្លឹប​បាន​នាំ​យក​កីឡាករ​សញ្ជាតិ​ប្រេស៊ីល​២​រូប​គឺ Paulo Victor ដំណែង​ប្រយុទ្ធ​និង Leonardo ដំណែង​អ្នក​ចាំ​ទី៕

រូបភាព៖ PPCFC

 

 

Loading...