លោក នួន ភារម្យ​ជួប​គ្រោះថ្នាក់​ចរាចរណ៍​បាក់​ជើងពេល​នេះដេកព្យាបាល​នៅ​ពេទ្យរុស្សី

កាល​ពី​យប់​ថ្ងៃ​ទី​១២​ខែ​ធ្នូ​ឆ្នាំ​២០១៨​ អតីត​កីឡាករ​ប្រដាល់​ដ៏​ល្បីរបស់​កម្ពុជា នួន ភារម្យ​បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​នៅ​តាមផ្លូវព្រែកហ្លួង ក្រោយ​ត្រឡប់​មក​ពី​ធ្វើ​ការងារ​អាជ្ញាកណ្ដាល​នៅ 7NG ។

​គ្រោះ​ថ្នាក់​នេះបណ្ដាល​ឲ្យ​លោក​បាក់​ជើង​ខាងស្ដាំ​ហើយ​ពេល​នេះ​កំពុង​ដេកព្យាបាល​នៅ​ពេទ្យរុស្សី។ បច្ចុប្បន្ន​លោកជា​អាជ្ញាកណ្ដាល​កាត់​ក្ដី​ក្នុង​ការ​ប្រកួត​ប្រដាល់ ថែម​ពី​លើ​អាជីព​គ្រូ​បង្វឹក​នៅ​ក្លឹប​មួយ៕

 

Loading...