កម្ពុជា​មិន​ទាន់​បាន​មេដាយ​រាប់​នៅ​ឡើយ​ទេ​ក្នុង​ព្រឹត្តិការណ៍  19th ASEAN University Games 2018

ក្រុម​ជម្រើស​ជាតិ​កម្ពុជា​មិន​ទាន់​ទទួល​បាន​មេដាយ​រាប់​នៅ​ឡើយ​ទេ គិត​មក​ដល់​ពេល​នេះ​សម្រាប់​ការ​ចូល​រួម​ការ​ប្រកួត​ពាន​រង្វាន់​សាកលវិទ្យាល័យអាស៊ាន​លើក​ទី​១៩​ឆ្នាំ​២០១៨​ដែល​ម្ចាស់​ផ្ទះ​មីយ៉ាន់ម៉ា​ជា​អ្នក​រៀប​ចំ។

តាម​រយៈ​ការ​បន្ទាន់​សម័យ​កាល​តារាង​ចំណាត់​ថ្នាក់​មេដាយ​ទាំង​អស់ ថៃ​កំពុង​ឈរ​កំពូល​តារាង​ជាមួយ​នឹង​មេដាយ​សរុប ៣៥​គ្រឿង​មាស ១៤ ប្រាក់ ១០ និង​សំរឹទ្ធ​១១។ ឥណ្ឌូណេស៊ី​ឈរ​លេខ​២ ជាមួយ​នឹង​មេដាយ​សរុប ៣១​គ្រឿង ម៉ាឡេស៊ី ៣៤​គ្រឿង ឈរ​លេខ​៣ (មេដាយ​មាស​៩) ខណៈ​ម្ចាស់​ផ្ទះ​មីយ៉ាន់ម៉ា​ឈរ​លេខ​៤​មាន​មេដាយ​សរុប២៦​គ្រឿង។

សិង្ហបុរីបាន សរុប​១៣​គ្រឿង ឡាវ​៧​គ្រឿង​ វៀតណាម​២​គ្រឿង​និង​ទីម័រខាងកើត១​គ្រឿង។ ក្រុម​មិន​ទាន់​ទទួល​បាន​មេដាយ​គឺ ប្រ៊ុយណេ កម្ពុជា និង​ហ្វីលីពីន​៕

Loading...