ច្បាស់ហើយ! វ៉ា​ សុខថន​ត្រឡប់​មក​រួម​រស់ជាមួយ​ភ្នំពេញ​ក្រោន​វិញ​ហើយ

ក្លឹប​ភ្នំពេញ​ក្រោន​បាន​បញ្ចេញ​វីដេអូ​មួយ​បង្ហាញ​ពី​ការ​វិល​ត្រឡប់​មក​វិញ​របស់​អតីត​សមាជិក​ចាស់​របស់​ខ្លួន គឺ​ វ៉ា សុថនបាន​វិល​ត្រឡប់​មក​កាន់​ទឹក​ដី​កីឡដ្ឋាន RSN Stadium វិញ​ហើយ។

កីឡាករ​កូន​ខ្មែរ​រស់​នៅ​ប្រទេស​បារាំង​រូប​នេះ​ធ្លាប់​លេង​ឲ្យ​ក្លឹប​ជើង​ឯក​៦​សម័យ​កាល​មួយ​នេះ​បាន​មួយ​រដូវ​កាល គឺ​២០១៤-១៥ ​ដោយ​លេង​បាន​២២​ប្រកួត​រក​បាន​៨​គ្រាប់។ ​តាម​រយៈ​វីដេអូ​បង្ហាញ​របស់​ក្លឹប​រូប​គេ​នឹង​ក្លាយ​ជា​កម្លាំង​ថ្មី​នៅ​តំបន់​ប្រយុទ្ធ បន្ទាប់​ពី​ការ​ចាក​ចេញ​របស់​ខ្សែ​បម្រើ​ប្រយុទ្ធស្លាប ស៊ិន កក្កដា​ទៅ​វិសាខា។

រូប​គេ​ធ្លាប់​ជួយភ្នំពេញ​ក្រោន​ឈ្នះ​ពាន​លីក​កំពូល​កម្ពុជា​ក្នុង​ឆ្នាំ​២០១៥​ហើយ​អំឡុង​ពេល​នោះ​ក៏​មាន​ឈ្មោះ​ក្នុង​ជម្រើស​ជាតិ​កម្ពុជា​ផង​ដែរ ដោយ​បាន​ចូល​លេង​៦​ប្រកួត​រក​បាន​១​គ្រាប់​៕

 

Loading...