បាល់ទាត់

សាហាវបាត់! មីយ៉ាន់ម៉ា​ដក​ដំណែង​គ្រូ​បង្វឹក​ក្រោយ​បរាជ័យ​ឡើង​វគ្គ៤ក្រុម​ពាន AFF Suzuki Cup 2018

សហព័ន្ធកីឡាបាល់ទាត់មីយ៉ាន់ម៉ា​បាន​ប្រកាស​នៅ​យប់នេះ​ថា​បាន​សម្រេច​ចែកផ្លូវ​គ្នា​ជា​មួយ​គ្រូ​បង្វឹក​ជម្រើស​ជាតិ​លោក Antoine Hey ដែល​ការ​ដក​ដំណែង​នេះ​ធ្វើ​ឡើង​ក្រោយ​ជម្រើស​ជាតិ​មីយ៉ាន់ម៉ាបរាជ័យ​ក្នុង​ការ​ឡើង​ទៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ពាន​រង្វាន់ AFF Suzuki Cup 2018។

MFF បាន​សរសេរ​ក្នុងវេបសាយផ្លូវ​ការ​របស់​ខ្លួនថា៖” សហព័ន្ធបាល់ទាត់​មីយ៉ាន់ម៉ាបាន​បញ្ចប់​ដំណែង​គ្រូ​បង្វឹក​ពី​លោក Antoine Hey ​នៅ​ថ្ងៃ​ទី​១៣​ខែធ្នូនេះនៅ​ការិយាល័យរបស់សហព័ន្ធតែម្ដង។ អំឡុងលោក​ចូល​កាន់ដំណែងដំបូង​លោក​បានសន្យា​ថា​នឹង​ពង្រឹង​ក្រុម​ក្នុង​ការ​ប្រកួតពាន​រង្វាន់ AFF Suzuki Cup និង​ពាន Asian Games ឲ្យ​ទទួល​បាន​លទ្ធផល​ល្អ​ ប៉ុន្តែទោះ​បី​ជា​យ៉ាង​នេះ​ក្ដី! ក្រុម​ជម្រើស​ជាតិ​មិន​បាន​ឡើង​ផុត​វគ្គ​ជម្រុះ​AFF Suzuki Cup 2018ពីក្នុង​ពូលទៅ​កាន់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់​ព្រ័ត្រ​នោះទេ។

MFF បានកោះប្រជុំគណកម្មការបច្ចេកទេសកាល​ពី​ថ្ងៃ​ពុធ​ដើម្បី​ធ្វើ​ការ​សម្រេច​ចិត្ត​ថា​តើ​ត្រូវ​ដក​ដំណែង​គ្រូ​បង្វឹក​រូប​នេះឬ​យ៉ាង​ណា។ ការ​ដក​ដំណែង​នេះ​អាច​ធ្វើ​ទៅ​បាន​អាស្រ័យ​លើ​សាមី​ខ្លួន​លោក Hey បាន​យល់​ព្រម​ចុះ​ចេញមិន​មែន​ដោយ​សារ​តែ​បរាជ័យ​ក្នុង​ការ​នាំ​ជម្រើស​ជាតិ​មីយ៉ាន់ម៉ាក្នុង AFF Suzuki Cup ប៉ុណ្ណោះ​ទេ តែលោក​សម្អាងលើ​​មូលហេតុមួយចំនួន​របស់​សហព័ន្ធមីយ៉ាន់ម៉ា ពី​ការ​ខ្វះ​ខាត​ទីលាន​បាល់ទាត់ ធន​ធាន​កីឡាករ ការ​ទ្រទ្រង់លុយ​ជំនួយទ្រទ្រង់​ការ​ការ​ប្រកួតប្រជែង​ក្នុង​ក្រុម​យុវជន និង​ការ​អភិវឌ្ឍន៍​ដទៃ​ទៀតដែល​លោកចង់បាន​តែមិន​ទទួលបាន។

ស្រប​នឹង​ការ​ចាក​ចេញ​នេះ​លោក Hey បាន​ធ្វើ​ការ​ថ្លែង​អំណរគុណដល់​សហព័ន្ធបាល់ទាត់​មីយ៉ាន់ម៉ា ប្រធាន​សហព័ន្ធ កីឡាករ​និង​អ្នក​គាំទ្រ​អំឡុង​ការ​ដឹកនាំ​របស់​គាត់។ សូម​បញ្ជាក់​ផង​ដែរថា មុន​ពេល​មក​ដឹកនាំ​ជម្រើស​ជាតិ​មីយ៉ាន់ម៉ា​លោក​ធ្លាប់​បាន​កាន់ដំណែង​គ្រូ​បង្វឹក ជម្រើស​ជាតិកេនយ៉ា រ្វាន់ដាផង​ដែរ៕

Most Popular

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 066555628