​វៀតណាម ​ថែម​ជើង​ហោះហើរ​១៤គ្រឿង​ដឹកអ្នក​គាំទ្រ​ពី​ហូជីមិញទៅ​ណាណូយត្រៀម​ជើង​ទី​២ AFF Suzuki Cup

ដើម្បី​ជួយសម្រួល​ដល់​អ្នក​គាំទ្រ​វៀតណាម​ដែល​ចង់​ទស្សនា​ការ​ប្រកួត​ជើង​ទី​២​ពាន​រង្វាន់​AFF Suzuki Cup 2018 វគ្គ​ផ្ដាច់​ព្រ័ត្ររវៀង​វៀតណាម​និង​ម៉ាឡេស៊ី​ ក្រុមហ៊ុន​អាកាសចរណ៍វៀតណាម ​បាន​បន្ថែម​ជើង​ហោះហើរ​ដល់​ទៅ​១៤​បន្ថែម​ទៀត​​ពី​ក្រុងហូជិមិញទៅ​កាន់​ទីក្រុងហាណូយដោយ​សារ​តែ​កំណើន​អ្នក​ទស្សនា​ឡើង​យ៉ាងគំហ៊ុក។

ជើង​ហោះហើរ​បន្ថែម​នេះ​នឹង​ចេញ​ប្រតិបត្តិការណ៍​ពី​ថ្ងៃ​ទី​១៣​ដល់​ថ្ងៃ​ទី​១៦​ហើយ​នឹងផ្ដល់កន្លែង​អង្គុយ ៣៧០០​នាក់។អ្នក​ដំណើរ​រំពឹង​ថា​នឹង​បាន​ពិនិត្យ​តាម​អ៊ិនធែណិតនិង​តាម​ហាង​ទំនិញ​ជិត​ប្រលាន​យន្តហោះ Tan Son Nhat និង Noi Bai ដើម្បី​សន្សំសំចៃពេល​វេលា​ព្រម​ទាំង​កាត់​បន្ថយ​ការ​កកស្ទះ​ផង​ដែរ។

ការ​បន្ថែម​នេះជើង​ហោះហើរ​ក្នុង​ស្រុក​នេះ​បាន​ធ្វើ​ឡើង​ត្រឹម​ប៉ុន្មាន​ថ្ងៃ​ក្រោយ​ពេល​ក្រុម​ហ៊ុន​អាកាសចរណ៍​វៀតណាម​បាន​បន្ថែម​ជើង​ហោះ​ហើរ​ទៅ​ទីក្រុងកូឡាឡាំពួរ​កាល​ពី​ជើង​ទី​១។ ក្រុម​មួយ​នេះបាន​អ្នក​គាំទ្រ​ដ៏​ច្រើនលើស​លប់​ក្នុង​ពាន​រង្វាន់​នេះ​ហើយ​ពួក​គេ​កំពុង​តែ​ប្រមូល​ផ្ដុំ​កាន់​តែ​ច្រើន​សម្រាប់​ជើង​ទី​១​ចុង​ក្រោយ​បំផុត​ផង​ដែរ។

និយាយ​ពី​ការ​ប្រកួត!​ពេល​នេះ​វៀតណាម​កំពុងមាន​តែម​លើស​ម៉ាឡេស៊ី​បន្តិច​ដោយ​សារ​ចំណេញ​គ្រាប់​ក្រៅ​ដី​២​គ្រាប់​ទោះ​បើ​បាន​ត្រឹម​ស្មើ​ម្ចាស់​ផ្ទះ​២-២ ហើយ​ពួក​គេ​កំពុង​រងចាំ​យ៉ាង​អន្ទះសារដើម្បី​បង្កើត​ប្រវត្តិសាស្រ្ត​ថ្មី​ពេល​លេង​ទល់​នឹង​ម៉ាឡេស៊ី​នៅ​ជើង​ទី​២​ក្នុង​កីឡដ្ឋាន My Dinh National Stadium៕

Loading...