កីឡាជាតិ

អ្នកគាំទ្រវៀតណាម ជាប់កំណត់ត្រាស្រែកលឺបំផុតប្រចាំព្រឹត្តិការណ៍ Suzuki Cup ឆ្នាំនេះ

អ្នក​គាំទ្រ​បាល់​ទាត់​ជម្រើស​ជាតិ​វៀតណាម​បាន​ក្លាយ​ជា​ក្រុម​ដែល​មាន​សំឡេង​ស្រែក​ហ៊ោ​លឺ​ជាង​គេ​បំផុត​ក្នុង​ពាន​រង្វាន់ AFF Suzuki Cup 2018 នេះ​បើ​តាម​ការ​កត់ត្រា​និង​អ្នក​រៀប​ចំ​ការ​ប្រកួត​ក្នុង​ពាន​រង្វាន់​មួយ​នេះ។

តាម​ការ​កត់ត្រា! ក្រុម​អ្នក​គាំទ្រ​ជម្រើស​ជាតិ​មួយ​នេះ​បាន​បំពងសំឡេង​លឺ​ដល់​កម្រិត ១២១.៧​ដេស៊ីបែល(dB)ដែល​សំឡេងនេះ​កើត​ឡើង​ពេល​វៀតណាម​ទទួល​ភ្ញៀវ​ហ្វីលីពីន​ក្នុង​ជើង​ទី​២​វគ្គ​ពាក់កណ្ដាល​ផ្ដាច់​ព្រ័ត្រ​កាល​ពី​ថ្ងៃ​ទី​០៦​ធ្នូ​ឆ្នាំ​២០១៨នៅ​កីឡដ្ឋាន My Dinh Stadium។ក្នុង​ការ​ប្រកួត​នេះ​កម្រិត​ដែល​លឺ​បំផុត​គឺ​ពេល​ដែល Nguyen Quan Hai ស៊ុត​បញ្ចូល​ទីគ្រាប់​បាល់​នៅ​នាទី​៨៣​ឲ្យ​វៀតណាម​ឈ្នះ​គ្រាប់​បាល់​សរុប​លើ​ហ្វីលីពីន។

ចំណេក​លេខ​២​បាន​ទៅ​លើ​ក្រុម​អ្នក​គាំទ្រម៉ាឡេស៊ីក្នុងការ​ប្រកួត​ដែលខ្លាម៉ាឡាយូ​មួយ​នេះ​វាយ​បក​ឈ្នះ​ឡាវ​៣​ទល់​១​នៅ​កីឡដ្ឋាន Bakit Jalil គឺ​កម្រិត​សំឡេង​១១៧​ដេស៊ីបែលពេល​ដែល Norshahrul Idlan Talaha ស៊ុត​បញ្ចូល​ទី​នៅ​នាទី​៨៦​ទល់​នឹង​ឡាវ​ក្នុង​វគ្គ​ជម្រុះ​ក្នុង​ពូល​កាល​ពី​ថ្ងៃ​ទី​១២​វិច្ឆិកា។

ចូរចំណាំ​ថា​ការ​ប្រៀប​ធៀប​នេះកំនត់​ទៅ​លើ​សំឡេង​ដែល​បង្កើត​ឡើង​ពេល​អបអរគ្រាប់​បាល់​តែ​ប៉ុណ្ណោះ​តែ​បើ​គិត​តាម​បច្ចេកទេស​វិញ!​ក្រុម​លេខ​២​បាន​ទៅ​លើ​អ្នក​គាំទ្រ​ឥណ្ឌូណេស៊ីស្រែក​ហ៊ោ ជាមួយ​នឹង​កម្រិត​សំឡេង ១១៧.៩ dB កើត​ឡើង​អំឡុង​ពេលការ​ប្រកួត​វគ្គ​ទី​១ កាល​ពី​ថ្ងៃ​ទី​២៥​វិច្ឆិកា នៃ​ការ​ប្រកួត​វគ្គ​ជម្រុះ​ក្នុង​ពូល ទល់​នឹង​ហ្វីលីពីន៕

Most Popular

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 066555628