Real Madrid មិន​ទាន់​បាន​ចូល​លេង​ផង គ្រាប់​បាល់​ល្អ​បំផុត​ក្នុង​ FIFA Club World Cup ត្រូវ​គេ​ស៊ុត​រួច​ទៅ​ហើយ​( វីដេអូ)

ពាន​រង្វាន់ Club World Cup លេង​បាន​មួយ​ប្រកួត​ទៅ​ហើយ​កាល​ពី​ម្សិលមិញ ​ប៉ុន្តែសម្រាប់​គ្រាប់​បាល់​ល្អ​បំផុត​ប្រចាំ​ព្រឹត្តិការណ៍​នេះ​បាន​កើត​ឡើង​រួច​ទៅ​ហើយ​។

Team Wellington(ក្រុម​ជើង​ឯកមក​ពីអូសេអានី) បាន​បណ្ដោយ​ឲ្យក្រុម​ម្ចាស់​ផ្ទះ Al-Ain កក់​កៅអី​ទៅ​ជុំ​ទី​២​ពានរង្វាន់ FIFA Club World Cup បន្ទាប់​ពី​នាំ​មុខ​គេ​៣​ទល់​០​ហើយ​ឲ្យ​គេ​តាម​ស្មើ​វិញ​រួច​យក​ឈ្នះ​ក្នុង​វគ្គ​ទាត់​បាល់​១១​ម៉ែត្រ​កាត់​សេច​ក្ដី។​ ប៉ុន្តែ​ក្នុង​ចំណោម​គ្រាប់​បាល់​ទាំង​៦​នោះ​មាន​មួយ​គ្រាប់​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​គ្រាប់​បាល់​ល្អ​បំផុត​ប្រចាំ​ពាន​រង្វាន់ដែល​ស៊ុត​បញ្ចូល​ទី​ដោយខ្សែ​ប្រយុទ្ធអាហ្សង់ទីន Mario Barcia។

បន្ទាប់​ពី​ឈ្នះ​ Team Wellingtonដោយបាល់​កាត់​សេច​ក្ដី១១​ម៉ែត្រ, Al-Ain នឹង​បន្ត​ជួប​ក្រុមម្ចាស់​ជើង​ឯក​អាហ្រ្វិក Esperance de Tunis នៅ​ចុង​សប្ដាហ៍​នេះ។ ចំណេក​ Real Madrid ត្រូវ​ចាំ​ប្រកួត​នៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ៕

 

មើល​វីដេអូ​ខាង​ក្រោម៖

Loading...