រឿង​ទីលានបាល់​ទាត់ខេត្ត​កំពង់ឆ្នាំង ឯកភាពគ្នាសម្រេចរឿង២យ៉ាង

នៅ​ព្រឹក​ថ្ងៃ​ទី​១៤​ ខែ ធ្នូ ​ឆ្នាំ ​២០១៨​នេះ លទ្ធផល​លើ​កិច្ចប្រជុំពិភាក្សាលើ​រឿង​ទីលាន​បាល់​ទាត់​មុខ​សាលាខេត្ត​កំពង់ឆ្នាំង​បាន​ចេញ​ជា​លទ្ធផល​ហើយ​ដែល​មាន​ចំណុច​សំខាន់​ៗ​២​យ៉ាង​ត្រូវ​អនុវត្តិ។

ការ​ប្រជុំពិភាក្សា​នេះ​កើត​ឡើង​ទៅ​បាន​ដោយ​មាន​ការ​ចូល​រួម​ពី​ឯកឧត្តម ស សុខា​ រដ្ឋលេខាធិកា ក្រសួង​អប់រំ​យុវជន​ និង​កីឡាព្រមទាំង​មន្រ្តី​១១​រូប​ទៀត​ទៅ​ជួប​ឯកឧត្តម ឈួ​ ចាន់ឌឿនអភិបាលនៃគណៈអភិបាល​ខេត្តកំពង់ឆ្នាំង។​ក្រោយ​ប្រជុំពិភាក្សា​ចំណុច​សំខាន់​២​យ៉ាង​ត្រូវ​អនុវត្ត​គឺ

១-​ទីលាន​បាល់​ទាត់​មុខ​សាលាខេត្ត​កំពង់ឆ្នាំង​ស្វាគមន៍័​រាល់​ការ​ប្រកួត​ផ្លូវការពី​ថ្នាក់​ខេត្ត ថ្នាក់​ជាតិ​ឬ​កម្មវិធី​ធំៗ​តែ​ប៉ុណ្ណោះ ។​ដោយឡែក​ការ​ហាត់​សម​ឬ​កម្មវិធី​ល្មមៗ​ប្រើ​ប្រាស់​ទីលាន​មួយ​ផ្សេង​ទៀត។

២-តារាង​មុខ​សាលាខេត្ត​នេះនឹង​រៀប​ចំ​ដាក់​សំណាញ់​ការពារ​ជុំវិញ កុំ​ឲ្យ​បាល់​ចេញ​ក្រៅ​បង្កគ្រោះ​ថ្នាក់ជាយថាហេតុ​ណា​មួយ​កើត​ឡើង។

សូម​រំលឹក​ឡើង​វិញ​ថា​ កាល​ពី​សប្ដាហ៍​មុន​ អភិបាល​ខេត្ត​កំពង់​ឆ្នាំ​បាន​ចេញ​លិខិត​មួយ​ទៅ​ឲ្យ​ប្រធាន​មន្ទីរអប់​រំ​យុវជន​ និង​កីឡាខេត្ត​កំពង់ឆ្នាំង​ឲ្យ​ផ្អាក់​រាល់​សកម្មភាព​លេង​បាល់​ទាត់​ទាំង​អស់​ក្នុង​ទីលាន​បាល់​ទាត់​មុ​ខសាលាខេត្ត​ដោយ​លើក​លើក​ហេតុ​ផល​ថា​ រំខាន​ដល់​ការ​ធ្វើ​ការដល់​មន្រ្តី​រាជការ​នៅ​សាលាខេត្ត​និង​បង្កឲ្យ​មាន​គ្រោះ​ថ្នាក់​ចរាចរណ៍​ដល់​អ្នក​ដំណើរ​ដែល​ធ្វើ​ចរាចរណ៍​តាម​ផ្លូវ​ជុំវិញ​ទីលាន​ដែល​នេះ​បាន​ធ្វើ​ឲ្យ​មាន​ការ​រិះគន់​ពី​សំណាក់​អ្នល​លេង​បណ្ដាញសង្គម និង​អ្នក​គាំទ្រ​កីឡាជាតិ​ទូទាំង​ប្រទេស៕

Loading...