ពហុកីឡដ្ឋាន​ជាតិ​ចាប់​ផ្ដើម​គូសលេខរៀងតាមកន្លែងអង្គុយស្របតាមស្តង់ដារ AFC

កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៤​ខែ​ធ្នូ​ឆ្នាំ​២០១៨​នេះ​​តំបន់​គ្មាន​ដំបូល​នៃ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​កម្ពុជាបាន​ចាប់​ផ្ដើម​គូសលេខ​រៀងកន្លែង​អង្គុយដើម្បី​អនុលោម​តាម​សង់ដារ​កំណត់​របស់​សហព័ន្ធបាល់ទាត់​អាស៊ី។

តាម​ពិត​ទៅ! ពហុ​កីឡដ្ឋាន​ជាតិ​មួយ​នេះ​មិន​ទាន់​ក្លាយ​ជា​ទីលាន​បាល់​ទាត់​ស្ដង់ដារ​ពេញ​លេញ​នោះ​ឡើយ​ដោយ​សារ​តែ​មិន​មាន​កន្លែង​កៅអីអង្គុយគ្រប់​គ្រាន់ (តំបន់​គ្មាន​ដំបូល)ដែលនេះ​ធ្វើ​ឲ្យ​មាន​ការ​ពិបាក​កំណត់​ចំនួន​អ្នក​ទស្សនា​ជាក់​លាក់​ ខណៈ​កីឡដ្ឋាន​បាល់​ទាត់​ដែល​បង្កើត​ឡើង​តាំង​ពី​ឆ្នាំ​១៩៦៤​មួយ​នេះ​បើ​ចង់ឲ្យ​ស្រប​តាម​លក្ខខ័ណ្ឌស្ដង់ដារ​របស់​ AFC ត្រូវមាន​ចំណុច​ជា​ច្រើនកែលម្អបន្ត​ទៀត។

រំលឹក​ឡើង​វិញ​!​ កាល​ពី​ដើមឆ្នាំ​២០១៨ កន្លង​ទៅ​ដែល​បឹង​កេត​ទទួល​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ការ​ប្រកួត​ពាន​រង្វាន់ AFC Cup នោះ​គឺ​សហព័ន្ធបាល់​ទាត់​អាស៊ី​មិន​អនុញ្ញាតិ​ឲ្យ​អ្នក​ចូល​ទស្សនា​អង្គុយ​កន្លែង​គ្មាន​កៅអី​នោះ​ទេ ដោយ​អនុញ្ញាតិ​មាន​អ្នក​ទស្សនា​ត្រង់​កន្លែង​មាន​ដំបូល​និង​កៅអី​អង្គុយ​តែ​ប៉ុណ្ណោះ។

មិន​ទាន់​មាន​ការ​បញ្ជាក់​ណា​មួយ​ច្បាស់​លាស់​នៅ​ឡើយទេថា​តើ ការ​សរសេរលេខរៀងតាម​កន្លែង​អង្គុយ​នេះ​ដើម្បី​ដាក់​កៅអី​ឬ​ក៏​ត្រឹម​តែ​គោល​បំណង​ធ្វើ​តាមលក្ខខ័ណ្ឌ​របស់​ AFC ។ សូម​រងចាំ​តាមដាន​ព័ត៌មាន​បន្ថែម​លើ​រឿង​នេះ​បន្ត​ទៀត​នៅ​ពេល​ក្រោយ!

ទស្សនារូបថតខ្លះ​ស្ដីពី​ការ​គូសលេខ​រៀងកន្លែង​អង្គុយ​នៃ​ពហុ​កីឡដ្ឋាន​ជាតិ​៖

រូបភាព៖ VEHAMEDIA

Loading...