បាល់ទាត់

បិសាច​ក្រហម​ ត្រៀម១២០​លាន​អឺរ៉ូទិញ​​ Kalidou Koulibaly ​បំបែក​កំណត់​ត្រា

ក្លឹប​បិសាច​ក្រហម Manchester United ត្រូវ​បាន​គេរាយការណ៍​ថា​បាន​ត្រៀម​ខ្លួន​រួច​ហើយ​ក្នុងការ​នាំ​យក​ Kalidou Koulibaly ឲ្យ​ក្លាយ​ជា​ខ្សែ​ការពារ​មាន​តម្លៃ​ខ្ពស់​ជាង​គេ​បំផុត​ក្នុង​ប្រវត្តិសាស្រ្ត​នៅ​ខែ​មករា។

ព័ត៌មាន​នេះ​កើត​ឡើង​ស្រប​ពេល​លោក​Jose Mourinho ធ្លាប់​បញ្ជាក់​ច្បាស់​ថា​លោក​ចង់​បាន​ខ្សែការពារ​កណ្ដាល​ថ្មី​ម្នាក់។ Toby Alderweireld, Jérôme Boateng, Raphaël Varane និង Diego Godin សុទ្ធតែ​មានទំនាក់ទំនង​ផ្ទេរ​ទៅ​លេង​នៅ Old Trafford ប៉ុន្តែដល់​ទី​បញ្ចប់​គ្មាន​នរណា​ម្នាក់​មក​គោះទ្វាកីឡដ្ឋាន​មក​ស៊ីញេ​កុង​ត្រា​នោះទេ។

ប៉ុន្តែតាម​ប្រភព​មួយចំនួន​រួម​ទាំង​កាសែត Evening Standard របស់​អង់គ្លេស​សរសេរ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា​បិសាច​ក្រហម​នឹង​បន្កើត​កិច្ចចចារ​មួយ​នាំ​យក​ខ្សែ​ការពារ​របស់​ Napoli រូប​នេះ។ United ត្រូវ​បាន​គេ​បដិសេធ​រឿង​ដេញ​ថ្លៃ​យក Koulibaly ២​ដង​រួច​មក​ហើយ ប៉ុន្តែ​លើក​នេះ​លោក Aurelio De Laurentiis ម្ចាស់​ក្លឹបអ៊ីតាលី​ខាង​លើ​បាន​ដាក់​តម្លៃ​កីឡាករ​ជម្រើស​ជាតិ​សេណេហ្គាល់​រូប​នេះ​ដល់​ទៅ​១២៩​លាន​អឺរ៉ូ។

ប្រភព​ដដែល​បន្ត​ថា ​ថ្នាក់​ដឹកនាំ​របស់ Man Utd បាន​យល់​ព្រម​នូវ​តម្លៃនេះ​ហើយ​បាន​បើក​ទូ​ដែក​យក​លុយ​សុទ្ធ​ទិញ​ Koulibaly ពេល​ដែល​រដូវ​កាល​ដោះដូរ​កីឡាករ​បើក​២​សប្ដាហ៍​ទៀត។ ១២០​លាន​អឺរ៉ូ​នឹង​ធ្វើ​ឲ្យ​កីឡាករ​វ័យ​២៧​ឆ្នាំ​ក្លាយ​ជា​ខ្សែ​ការពារ​កណ្ដាល​ថ្លៃ​ជាង​គេ​បំផុត​ក្នុង​ប្រវត្តិសាស្រ្ត​ហើយ​លើស​កំណត់ត្រា​ក្លឹប​ទិញ​បាន​ Paul Pogba កាល​ពី​ឆ្នាំ ២០១៥ផង​ដែរ៕

Most Popular

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 066555628