Maycon ចេញ​ពី​បឹង​កេត​ទៅ​លេង​នៅ Shan United?

ខ្សែ​ប្រយុទ្ធ​ពាក់​អាវ​លេខ​១០ របស់​បឹង​កេត Maycon Calijuri បាន​ទៅ​ចូល​រួម​ជាមួយ​ក្លឹប​ Shan United នៃ​លីក​កំពូល​មីយ៉ាន់ម៉ា​ហើយ​ក្រោយ​ពេល​គេ​ឃើញ​កីឡាករ​វ័យ​៣២​ឆ្នាំ​រូប​នេះ​ពាក់​អាវ​របស់​ក្លឹប​លេង​មិត្តភាព​ជាមួយ​ក្លឹប​ក្នុង​ស្រុក​មួយ។

រូប​គេ​ជា​សមាជិក​របស់​ក្លឹប​ជើង​ឯក​បី​សម័យ​កាល​បឹង​កេត នៅ​រដូវ​កាល​២០១៧និង​២០១៨​ដោយ​លេង​បាន​៣៣​ប្រកួត​រក​បាន​៣៨​គ្រាប់។​រូប​គេ​ជួយ​បឹង​កេត​ឈ្នះ​ជើង​ឯក​លីក​កំពូល​កម្ពុជា​ឆ្នាំ ២០១៧​និងជា​កម្លាំង​សំខាន់​ក្នុង​ពាន​រង្វាន់ AFC Cup ផង​ដែរ។

តែ​យ៉ាង​ណា! ក្រោយ​លេច​រូប​ថត​ប៉ុន្មាន​សន្លឹក​នេះ​ហើយ គេ​មិន​ទាន់​ដឹង​ថា​ទៅ​ចូល​រួម​ជាមួយ​ក្លឹប​នេះ​ក្នុង​លក្ខណៈផ្លូវ​ការ​ឬក៏​គ្រាន់​តែចូល​លេង​សាកល្បងនោះ​ទេ​តែ​នេះ​អាច​បញ្ជាក់​បាន​ថា​ រូប​គេ​បាន​ចាក​ចេញ​ពី​បឹង​កេត​ហើយ៕

 

 

Loading...