Keisuke Honda បន្តស៊ុតបញ្ចូលទីជួយក្រុម Melbourne Victory ឡើងកំពូលតារាង

អ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា Keisuke Honda បន្តរកគ្រាប់បាល់បាននៅលីគកំពូលអូស្ត្រាលី ក្នុងជ័យជម្នះរបស់ ៤-២ លើក្រុម Brisbane Roar FC ដែលបានជួយឲ្យ Melbourne Victory ឡើងទៅឈរកំពូលតារាង A League ត្រឹមសប្តាហ៍ទី៨នេះ។

កីឡាករដែលទើបឈ្នះពាន Player Of the Month បានស៊ុតពេណាល់ទីបានមួយគ្រាប់នៅនាទីទី៤០ ខណៈ៥គ្រាប់ទៀតនៃការប្រកួតនេះ សុទ្ធតែកើតឡើងនៅវគ្គទី១។

៣ពិន្ទុនេះ បានជួយឲ្យក្រុម Melbourne ឡើងទៅឈរកំពូលតារាងមាន១៨ពិន្ទុ ពីការប្រកួតឈ្នះ៦ចាញ់២។​ ប្រកួតបន្ទាប់ពួកគេនឹងប៉ះ Melbourne City នាថ្ងៃទី២២ ខែធ្នូខាងមុខ។

 

Loading...