បាល់ទាត់

ខ្សែ​ប្រយុទ្ធឆ្នើម​មីយ៉ាន់ម៉ាចេញ​ពី Police Tero ទៅ ​Muangthong United

កាល​ពី​ប៉ុន្មានម៉ោងមុននេះ មាន​ព័ត៌មាន​មិន​ទាន់​ច្បាស់​ការ​មួយ​ចំនួន​បាន​បង្ហាញ​ថា​ខ្សែ​ប្រយុទ្ធជម្រើស​ជាតិ​មីយ៉ាន់ម៉ា កីឡាករ Aung Thu បាន​ចាក​ចេញ​ពី​ក្លឹប Police Tero ដែល​ធ្លាក់​ទៅ​លេង​នៅ​លីក​ទី​២​ថៃ បាន​ផ្ទេរ​មក​កាន់​ក្លឹប​យក្ស អេសស៊ីជី  មឿងថង យូណាធីត SCG Muangthong United ក្នុង​លក្ខខ័ណ្ឌខ្ចី​ជើង។

មក​ដល់​ពេល​នេះ​មិន​ទាន់​មាន​ការ​ប្រកាសផ្លូវ​ការ​ណា​មួយ​នៅ​ឡើយ​ទេ ប៉ុន្តែ​ប្រភព​ជិត​ស្និទ​ជាមួយ​ក្លឹប​លំដាប់ AFC Champions League មួយ​នេះ​បង្ហើប​ថា​ Muangthong United នឹង​ប្រកាស​ផ្លូវ​ការ​ពី​ការ​ចុះ​កុង​ត្រា​យក​ Aung Thu ក្នុង​លក្ខណៈ​ខ្ចី​ជើង​មួយ​រដូវ​កាល​ជាមួយ​នឹង​ប្រាក់​ឈ្នួល​ខ្ពស់​គួរ​សម។ សន្និសីទកាសែត​ប្រកាស​ផ្លូវ​ការ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៥ ធ្នូ​វេលា​ម៉ោង​១​និង​០០​នាទី​រសៀល។

ក្នុង​រដូវ​កាល​២០១៨កន្លង​ទៅ! កីឡាករ​វ័យ​២២​ឆ្នាំ​រូប​នេះ​បាន​បង្ហាញ​ថ្វី​ជើង​យ៉ាង​ល្អ​ដោយ​រក​បាន​១១​គ្រាប់​ឲ្យ​ក្លឹប​ Police Tero​ប៉ុន្តែ​មិន​អាច​រក្សា​កៅអី​នៅ​លីក​កំពូល​ថៃ​បាន​ទេ ដោយ​ត្រូវ​កាត់​ចេញ​ទៅលេង​នៅ​លីគ​ទី​២៕

Most Popular

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 066555628