គ្រូ​បង្វឹក​ជម្រើស​ជាតិ​វៀតណាម​ឈ្នះ​ពាន​កិត្តិយស​មួយ​នៅ​កូរ៉េខាងត្បូង

មួយ​ថ្ងៃ​មុន​ដឹកនាំ​ក្រុម​ជម្រើស​ជាតិ​វៀតណាម​លេង​ពាន​រង្វាន់​ AFF Suzuki Cup 2018 វគ្គ​ផ្ដាច់​ព្រ័ត្រ​ជើង​ទី​២​ទល់​នឹង​ម៉ាឡេស៊ី​ លោក Park Hang-Seo ត្រូវ​បាន​គេ​ផ្ដល់​កិត្តិយស​ឲ្យ​ឈ្នះ​ពាន​ Person of The Year 2018 ក្នុង​ប្រទេស​កំណើត​របស់​លោកនៅ​កូរ៉េខាងត្បូង។

ពាន​រង្វាន់​នេះ​បាន​ផ្ដល់​ឲ្យ​លោក​បន្ទាប់​ពីសមាគម​អ្នក​សារព័ត៌មានកូរ៉េខាត្បូងបោះ​ឆ្នោត​ឲ្យ​លោក ដោយ​សារ​តែ​មាន​ស្នាដៃ​ល្អ​នៅ​ឆ្នាំ​នេះ​ពិសេស​ការ​ជួយ​ជម្រើស​ជាតិ​វៀតណាម​វ័យ​ក្រោម​២៣​ឆ្នាំ​ឡើង​វគ្គ​ផ្ដាច់​ព្រ័ត្រ​ពាន​រង្វាន់ AFC U23 Championship, ការ​ឡើង​ដល់​វគ្គ​ផ្ដាច់​ព្រ័ត្រ​ពាន​រង្វាន់ AFF Suzuki Cup 2018 ដែល​លោក​កំពុង​មាន​ភាគរយ​ខ្ពស់​ក្នុង​ការ​ឈ្នះ​ពាន​នៅ​យប់​នេះ។

ពាន​រង្វាន់​នេះ​ត្រូវបាន​បង្កើត​ឡើងដើម្បី​ជូន​ដល់​បុគ្គលណា​ម្នាក់​ដែល​ផ្ដល់​តម្លៃ​ដល់​ប្រទេស​ជាតិ ជាមួយ​កិច្ច​ការ​ ឬ​ស្នាដៃក្នុង​ជំនាញរបស់​ខ្លួន។ការ​ប្រកួត​ជើង​ទី​២​នឹង​លេង​នៅ​កីឡដ្ឋាន My Dinh National Stadium ក្នុង​ទីក្រុង​ហាណូយ​នៅ​ថ្ងៃ​សៅរ៍​ទី​១៥​ធ្នូ​នេះ​ឯង៕

Loading...