បាល់ទាត់

មុន​ជួប​វៀតណាម​ជើង​ទី​២ អ្នក​ចាំ​ទី​ម៉ាឡេស៊ី​ថា​ អ្វី​ក៏​អាចកើត​ឡើងបាន​ដែរ​ក្នុង​បាល់​ទាត់

កីឡាករ Fariszal Marlias អ្នក​ចាំ​ទី​ជម្រើស​ជាតិ​ម៉ាឡេស៊ី បាន​និយាយ​ថា​អ្វី​ៗ​ក៏​អាច​កើត​ឡើង​បាន​ដែរក្នុងបាល់​ទាត់​នៅ​ពេល​ដែល​ក្រុម​ជម្រើស​ជាតិ​របស់​ខ្លួនត្រូវ​លេង​ក្នុង​វគ្គ​ផ្ដាច់​ព្រ័ត្រ​ពាន​រង្វាន់ AFF Suzuki Cup 2018 ទល់​នឹង​ជម្រើសជាតិ​វៀតណាម។

ជាមួយ​នឹងការ​ចំណេញគ្រាប់​បាល់​ក្រៅ​ដី​២​គ្រាប់​ក្រុម​នាគមាស​វៀតណាម​ពិត​ណាស់​! មាន​ភាគរយ​ខ្ពស់​ក្នុង​ការយក​ឈ្នះ​នៅ​ជើង​ទី​២​នេះ។ អញ្ចឹង​ក៏​ដោយ​ចុះ! Marlias ជឿ​ថា​គ្រប់​យ៉ាង​អាច​កើត​ឡើង​បាន​ទាំង​អស់​ក្នុង​បាល់​ទាត់​ដែល​វា​ជា​អ្នក​កាត់​ក្ដី​ក្នុង​ការ​ប្រកួត​។ អ្នក​ចាំ​ទី​រូប​នេះ​ចង់​ឲ្យ​មិត្ត​រួម​ក្រុម​របស់​ខ្លួន​លេង​ដូច​ដែល​ពួក​គេ​តាម​ស្មើ​ជាមួយ​ក្រុម​វៀតណាម​២-២​កាល​ជើង​ទី​១​ក្នុង​ទឹក​ដី​ខ្លួន​ឯង។

រូប​គេ​និយាយ​ក្នុង​សន្និសីទ​កាសែត​មុន​ការ​ប្រកួត​កាល​ពី​ម្សិលមិញ​ថា៖ “ ក្នុង​បាល់​ទាត់​ អ្វី​ៗ​ក៏​អាច​កើត​ឡើង​បាន​ដែរ។​យើង​បាន​ធ្វើ​វា​កាល​ពី​ឆ្នាំ ២០១៤​​ប៉ុន្តែ​វា​បាន​ក្លាយ​ជា​ប្រវត្តិសាស្រ្ត​ទៅ​ហើយ។​យើង​មិន​គួរគិត​ពី​អតីតកាល​នោះ​ទេ”។

Marlias ចង់សំដៅ​លើ​កាត​ប្រកួត​មួយ​កាល​ពី​AFF Suzuki Cup 2014 ពេល​ដែល​ម៉ាឡេស៊ី​និង​វៀតណាម​ជួប​គ្នា​ក្នុង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ហើយ​ក្រុម​វៀតណាម​ឈ្នះ​២​ទល់​១​នៅ​ជើង​ទី​១។ប៉ុន្តែ​នៅ​ជើង​ទី​២​ក្នុង​ទឹក​ដី​វៀតណាម​ម៉ាឡេស៊ី​បាន​វាយ​បក​យក​ឈ្នះ​ក្នុង​លទ្ធផល​គ្រាប់​បាល់​ទាំង​ពីរ​ជើង​៤​ទល់​២​ឡើង​ទៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ។

“ ប៉ុន្តែ​ខ្ញុំ​សង្ឃឹម​ថា​យើង​នឹង​លេង​ដូច​ដែល​យើង​បាន​ធ្វើ​កាល​តាម​ស្មើ​ពេល​គេ​នាំ​មុខ​២​ទល់​០​នៅ​ជើង​ទី​១​ក្នុង​កីឡដ្ឋាន Bukit Jalil។​យើង​ចាំ​បាច់​ត្រូវ​លេងឲ្យ​បាន​ល្អ​ទាំង​ការ​ពារនិង​ប្រយុទ្ធ​យើង​នឹង​ព្យាយាម​ឲ្យ​អស់​១០០%”៕

Most Popular

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 066555628