ម៉េសស៊ីឡាវ​ចុះ​កុង​ត្រា​លេង​បាល់​ជាមួយ​ក្លឹប​ Chainat Hornbill F.C.នៃ​លីក​កំពូល​ថៃ

កីឡាករ​ជម្រើស​ជាតិឡាវ Soukaphone Vongchiengkham ​ដែល​គេ​ចំណាំថា​ហៅ​ថា Messi ឡាវ​ពេល​នេះ​បាន​យល់​ព្រម​ចុះកុង​ត្រា​ជាមួយ​ក្លឹប ​ Chainat Hornbill F.C.​ដែល​លេង​ក្នុង​លីក​កំពូល​ថៃ​នៅ​រដូវ​កាល​២០១៩​ខាង​មុខ​នេះ​ហើយ។

កាល​ពី​រដូវ​កាល​រូប​គេ​លេង​ឲ្យ​ក្លឹប ស៊ីសាកេត អេហ្វស៊ី​ក្នុង​លីក​ទី២​ថៃ​​ហើយ​រូប​បង្ហាញ​ទម្រង់​លេង​ល្អ​រហូត​ដល់​គ្រូ​បង្វឹក​ឡាវ​កោះ​ហៅ​ចូល​ជម្រើស​ជាតិ​លេង​ក្នុង​ពាន​រង្វាន់ AFF Suzuki Cup 2018 ។

ការ​ចុះ​កុង​ត្រា​លេង​ឲ្យ​ក្លឹប​លីក​កំពូល​ថៃ​មួយ​នេះ​គេ​មិន​ដឹង​ពី​សុពលភាព​កុង​ត្រានិង​ប្រាក់​ឈ្នួល​ជាក់​លាក់​នោះ​ឡើយ​តែ​យ៉ាង​ណា​រូប​គេ​បាន​ក្លាយ​ជា​កីឡាករ​ជម្រើស​ជាតិ​ឡាវ​តែ​ម្នាក់​គត់​ដែល​បាន​លេង​ក្នុង​លីក​កំពូល​របស់​បាល់ទាត់​ថៃ​៕

 

Loading...